អ្នកគាំទ្រស្លុតចិត្ត! ពេលដឹងថា វី ឌីណែត មានជំងឺម្យ៉ាងត្រូវលេបថ្នាំមួយជីវិត

តារាចម្រៀងកញ្ញា វី ឌីណែត បានសារភាពថា បច្ចុប្បន្នខ្លួនកំពុងមានជំងឺប្រចាំកាយម្យ៉ាងដែលត្រូវលេបថ្នាំមួយជីវិត និងអាចមានផលប៉ះពាល់ដល់អាជីពចម្រៀងថែមទៀតផង ។ នេះបើយោងទៅតាមការរៀបរាប់របស់កញ្ញា វី ឌីណែត ។

ថ្លែងទៅកាន់កម្មវិធីក្នុងស្រុកមួយកាលពីពេលថ្មីៗ កូនស្រីសិល្បករជើងចាស់លោក ហួរ ឡាវី កញ្ញា វី ឌីណែត បានឱ្យដឹងថា នាងកំពុងមានជំងឺបំពង់.ក ហើយជំងឺនេះគឺទំនងជាកើតមានចាប់តាំងពីមុនពេលការប្រឡងកម្មវិធី I’m a singer season2 មកម្ល៉េះ ហើយជំងឺនេះប៉ះពាល់ដល់ចង្វាក់បេះដួង ដែលបណ្ដាលឱ្យអ្នកជំងឺឆាប់ហត់ និងញ័រដៃជាដើម ។

នាងបន្តថា បច្ចុប្បន្ននាងមិនទាន់មានដុះជាសាច់ឡើយ។ ប៉ុន្តែបើតាមគ្រូពេទ្យជំនាញ ប្រសិនបើមានដុះដុំសាច់មែនវាអាចនឹងសង្កត់សរសៃភ្នែក ហើយនឹងធ្វើឱ្យភ្នែកមានសភាពលៀន តែដោយសារនាងបានព្យាបាលទាន់ពេលមិនបង្កឱ្យធ្ងន់ធ្ងររហូតដល់ដុះសាច់ឡើយ ។ តែបើទោះជាយ៉ាងនាងក៏នៅតែត្រូវលេបថ្នាំមួយជីវិត ។

កញ្ញា វី ឌីណែត បានបន្តទៀតថា អ្នកដែលមានជំងឺនេះ បើទោះបីជាបានឆ្លងការវះកាត់ក៏នៅតែការត្រូវលេបថ្នាំមួយជីវិតដែរ ហើយអាចប្រឈមនឹងការខូចសំឡេង ៥០%ថែមទៀតផង ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាកូនស្រីសិល្បករចម្រៀងជើងចាស់លោក ហួរ ឡាវី កញ្ញា វី ឌីណែត ធ្លាប់បានបញ្ជាក់ថា នាងទើបតែឆ្លងផុតជំងឺបាក់ទឹកចិត្ត ឬជំងឺ Depression បន្ទាប់ពីនាងបានជួបនូវបញ្ហា និងទុក្ខផ្ទួនៗគ្នា មានឆ្លងជំងឺកូវីដ-១៩ ការបាត់បង់អ្នកម្ដាយជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ និងជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារគូបផ្សំនឹងមានជំងឺប្រចាំកាយ រហូតឈានប្រកាសបញ្ចប់អាជីពរបស់ខ្លួនទាំងវ័យក្មេងថែមទៀតផង ។ ប៉ុន្តែមួយអស់រយៈក្រោយមកជំងឺនេះក៏បានរសាយ និងបានសម្រេចចិត្តបន្តអាជីពចម្រៀងឡើងវិញតាមសុំណូមពររបស់អ្នកគាំទ្រ ។

ទន្ទឹមនឹងការវិលត្រឡប់ជាថ្មីៗនោះ វី ឌីណែត ស្រាប់តែទម្លាយថា ខ្លួនកំពុងមានជំងឺបំពង់កដែលត្រូវលេបថ្នាំអស់មួយជីវិត និងអាចមានផលប៉ះពាល់ដល់អាជីពចម្រៀង ជាហេតុធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង និងបានជូនរពរដល់តារាចម្រៀងរូបនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *