ធ្វើចិត្តមិនទាន់បាន! សុវត្ថិឌី ធារីកា ដង្ហោ.យនឹកឪពុកម្ដាយដែលស្លា.ប់ចោលជាង២ខែហើយ

អស់រយៈពេលប្រមាណជាង២ខែមកហើយ ដែលតារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បានឃ្លាត ឆ្ងាយពីម្ដាយឪពុកដែលចែកឋាន ក្រោយជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅស្រុកឆែប ខេត្តព្រះវិហារ ។

បើទោះជាយ៉ាងដូច្នេះក្ដី តារាចម្រៀងស្រីដែលបច្ចុប្បន្នជាសរសរទ្រូងរាប់រង នៅក្នុងគ្រួសារ រូបនេះ នៅមិនទាន់អាចធ្វើចិត្តបាននៅឡើយ ដោយជារឿងៗនាងតែងតែបង្ហាញអារម្មណ៍ សោកសង្រេង និងនឹករលឹកដល់អ្នកមានគុណទាំងពីររបស់ខ្លួនលើបណ្ដាញសង្គម ជាក់ស្ដែង ម្សិលមិញនេះ សុវត្ថិឌី ធារីកា បានបង្ហោះសំណេរមួយ ដោយដង្ហោយនឹកដល់ម្ដាយ ឪពុកជាថ្មី ម្ដងទៀត ។

ដោយក្នុងសំណេរដែលមិនអាចបរិយាពីទំហំផ្លូវចិត្តដែលរលឹកខ្លាំងដល់អ្នកមានគុណទាំងទ្វេរនោះ សុវត្ថិឌី ធារីកា បាននិយាយថា៖ «ម្សិលនឹកម៉ាក់ ថ្ងៃនេះនឹកប៉ា!» ។

បើទោះនោះជាពាក្យសម្ដីខ្លីតែប៉ុន្មានម៉ាត់ ប៉ុន្តែទំហំនៃអត្ថន័យរបស់កញ្ញា សុវត្ថិឌី ធារីកា ត្រូវបានអ្នកប្រើបណ្ដាញសង្គមជាច្រើនជ្រួលជ្រាបស្ទើរទប់ទឹកភ្នែកមិនបានឡើយ ដោយ ពួកគេបានព្យាយាមប្រើពាក្យសម្ដីផ្ដល់កម្លាំងចិត្តឱ្យតារាចម្រៀងស្រីរូបនេះរឹងមាំឡើង ព្រោះរឿងបែបនេះគ្មាននរណាចង់ឱ្យកើតឡើងទេ តែជាច្បាប់នៃធម្មជាតិការជួបតែងតែ បែកគ្មាននរណាអាចជៀសផុតឡើយ ។

សូមរំលឹកថា ឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានបាត់បង់ជីវិតទាំងពីរនាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ កន្លងទៅ ខណៈដែល ធារិកា ប្អូនប្រុស និងលោកយាយបានរួចផុតពីគ្រោះ ថ្នាក់ជាមួយគ្នានោះ ។

កន្លងមក សុវត្ថិឌី ធារីកា តែងតែបង្ហាញពីភាពរឹងមាំ និងទំនួលខុសត្រូវចំពោះគ្រួសារដែល ត្រូវរាប់រងបន្តជំនួសម្ដាយឪពុក ខណៈមានការសិល្បករសិល្បការិនីរៀមច្បងរួមអាជីពជា ច្រើនដូចជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អៀម វណ្ណី តែងតែឆ្លៀតពេលទៅសួរសុខទុក្ខ ប៉ុន្តែការដែលបានបាត់បង់មនុស្សសំខាន់ ម្ដងដល់តែ ពីរនាក់នោះ ជាហេតុធ្វើឱ្យនាងមិនងាយនឹងធ្វើចិត្តបានឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *