ហេតុផលមួយតារាស្រីហុងកុងនាង Ada Choi ប្រាប់

នាង Ada Choi តារាស្រីល្បីឈ្មោះប្រចាំទឹកដីទីក្រុងហុងកុងដែលធំធាត់ពេញវ័យឡើងក្រោមការចិញ្ចឹមបីបាច់ពីអ្នកម្តាយរបស់នាងជាកំពូលអ្នកញៀនល្បែងអត់មិនបាន បានបង្ហើបប្រាប់ពីដំណើរជីវិតកន្លងទៅអំឡុងពេលនាងធំដឹងក្តីក្នុងកិច្ចសម្ភាសន៍មួយថា «នាងត្រូវធ្វើកិច្ចការងារផ្ទះគ្រប់មុខសព្វបែបសព្វយ៉ាងកាលពីពេលនាងនៅវ័យក្មេង»។ ឳពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលនាងមានអាយុ៥ឆ្នាំ។

ដោយសារតែធ្វើការងារផ្ទះសម្បែងច្រើនលើសលុបដូច្នេះហើយទើបនាងចាប់យកឱកាសចូលរួមប្រកួតក្នុងកម្មវិធីបង្ហាញម៉ូតរបស់ទូរទស្សន៍ TVB នៅពេលនាងមានអាយុ១៥ឆ្នាំ ដោយនាងសង្ឃឹមថា នាងនឹងបានសម្រាកឈប់ធ្វើការងារផ្ទះអំឡុងពេលនាងប្រកួត។ ប៉ុន្តែជារឿងដ៏ក្រៀមក្រំសម្រាប់តារាស្រីហុងកុងរូបនេះ ពេលវេលាប្រកួតមិនបន្តរហូតឡើយ។ នៅយប់ដែលការប្រកាសលទ្ធផលប្រកួត បានបញ្ចប់, ក្រុមគ្រួសាររបស់នាងបានប្រាប់នាងអោយវិលត្រលប់ទៅធ្វើកិច្ចការងារផ្ទះដូចដើមវិញ នៅថ្ងៃបន្ទាប់»។ តារាស្រីវ័យ៤៨ឆ្នាំ បាននិយាយថា រំលឹកឡើងវិញពីពេលវេលាកាលណោះ នាងមានអារម្មណ៍ថានាងដូចជាCinderella យ៉ាងចឹង ដែលអ្វីៗត្រូវវិលត្រលប់ទៅរកសភាពដើមវិញនៅពេលនាឡិកាវាយម៉ោង១២។

ប៉ុន្តែដំណើរខិតខំប្រឹងប្រែងវិវត្តន៍ទៅមុខមិនបញ្ចប់ឡើយ, នៅ២ឆ្នាំក្រោ នាងAda ស្ថិតក្នុងវ័យ១៧ឆ្នាំ បានចូលរួមប្រកួតកម្មវិធីបវរកញ្ញាទីក្រុងហុងកុង នៅពេលនោះនាងជាប់តំណែងទី៣។ ជ័យជំនះនេះ បានដឹកនាំនាងចូលក្នុងកិច្ចសន្យាសម្តែងជាមួយទូរទស្សន៍ល្បីឈ្មោះទីក្រុងហុងកុងTVB ហើយការងារក្នុងវិស័យសិល្បៈរបស់នាងក៏បានចាប់ផ្តើមភ្លាមៗចាប់ពីពេលនោះ។

មានពាក្យចចាមអារ៉ាមទំនាក់ទំនងស្នេហារវាងនាង និងមហាសេដ្ឋីពាន់លាន លោក Joseph Lau បានផ្ទុះឡើង បន្ទាប់ពីមហាសេដ្ឋីរូបនេះរៀបចំខួបកំណើតគម្រប់១៨ឆ្នាំអោយនាងយ៉ាងអធិកអធម និងមានដំណឹងថាលោកបានជួយនាងសងបំណុលល្បែងម្តាយនាងថែមទៀត ផង។

តារាស្រីហុងកុងនាង Ada ក្នុងសន្និសីទសារព័ត៌មានឆ្នាំ២០០០ បានប្រាប់ថា នាងបានសងបំណុលល្បែងម្តាយរបស់នាងច្រើនជាង១០០លានដុល្លារហុងកុងក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ហើយនាងប្រាប់ថា នាងមានទំនាក់ទំនងមិនល្អជាមួយនិងម្តាយនាង។

ចាប់ពីពេលនោះមក តារាស្រីហុងកុងនាងAda បង្ហាញខ្លួនជាមនុស្សស្រីម្នាក់មានកម្លាំងកាយចិត្តរឹងមាំចេញផុតពីបញ្ហាផ្ទាល់ខ្លួនរបស់នាង ហើយរៀបការយ៉ាងរីករាយជាមួយតារាភាពយន្តចិនលោកMax Zhang ។ ប្តីប្រពន្ធមួយគូនេះមានកូន៣នាក់។

Leave a Reply

Your email address will not be published. Required fields are marked *