សូមចូលរួមអបអរសាទរ! ក្រុមហ៊ុនសវនកម្មដ៏ធំបើកសម្ពោធ Office ថ្មី យ៉ាងសម្បើមនៅអាគារជាន់ទី៣៩A

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អេកូវីស វីអេសឌីខេ & ផាតនើរ ឯ. ក (ECOVIS VSDK & Partners Co., Ltd) បានបើកសម្ពោធ Office ថ្មី ដែលមានទីតាំង នៅក្នុង Agile Sky Residence Condo ជាន់ទី៣៩ A ស្ថិតនៅក្នុងខណ្ឌបឹងកេងកង៣ រាជធានីភ្នំពេញ។ លោក វាសនា ស្ថាបនិក និងជានាយកប្រតិបត្ដិ នៃក្រុមហ៊ុន អេកូវីស វីអេសឌីខេ បានឲ្យដឹងថា ក្រុមហ៊ុន អេកូវីស វីអេសឌីខេ & ផាតនើរ ឯ. ក (ECOVIS VSDK & Partners Co., Ltd) គឺជាក្រុមហ៊ុនសវនឯករាជ្យជាតិ និងអន្តរជាតិ ដែលបានចុះបញ្ជីត្រឹមត្រូវ ជាមួយក្រសួងស្ថាបន័ពាក់ព័ន្ធ។

ប្រភពដដែលបានបន្តទៀតថា៖ អេកូវីស វីអេសឌីខេ & ផាតនើរ ឯ.ក គឺជាក្រុមហ៊ុន ដែលមានការទទួលស្គាល់ពី និយ័តករគណនេយ្យ និងសវនកម្ម (ACAR) និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) តាមរយៈសេចក្តីសម្រេចលេខ០១៥៣ សសរ ក.ជ.ក ព្រមទាំងជាសមាជិករបស់ KICPPA។

យ៉ាងណាមិញ ក្រុមហ៊ុន អេកូវីស វីអេសឌីខេ គឺជាសមាជិក នៃក្រុមហ៊ុន អេកូវីស អន្តរជាតិ ដែលមានមូលដ្ឋាន នៅប្រទេសអាល្លឺម៉ង់ និងជាក្រុមហ៊ុនបណ្តាញសវនកម្មឯករាជ្យ លំដាប់ពិភពលោក ដែលជាខ្សែបណ្តាញរបស់អ្នកប្រឹក្សាផ្នែកពន្ធដារ គណនេយ្យករ សវនករឯករាជ្យ និង មេធាវី។

សូមជម្រាបថា សព្វថ្ងៃអេកូវីស អន្តរជាតិកំពុងដំណើរការ នៅប្រទេសជាច្រើនដូចជា៖ Korea, Australia, Brazil, Canada, China, Colombia, Malaysia, India, Thailand, USA, New Zealand និង នៅក្នុងបណ្តាលប្រទេសជាច្រើនទៀត។

អេកូវីស វីអេសឌីខេ មានផ្តល់នូវសេវាកម្មដូចជា៖ ការកត់ត្រាគណនេយ្យ សវនកម្ម រៀបចំរបាយការណ៍គណនេយ្យ និងប្រកាសពន្ធ ប្រឹក្សា និងជំនួយការសាជីវកម្ម ប្រឹក្សាផ្នែកហិរញ្ញវត្ថុផ្សេងៗ។
ក្រុមហ៊ុន អេកូវីស វីអេសឌីខេ ជាដៃគូឯកទេសគណនេយ្យ ពន្ធ សវនកម្មឯករាជ្យ និងប្រឹក្សាយោបល់របស់លោកអ្នក ហើយលោកអ្នកនឹងទទួលបាន ការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ រហ័សទាន់ចិត្ត ដោយចូលរួមធ្វើឲ្យអាជីវកម្មរបស់លោកអ្នករីកចំរើន ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យពាណិជ្ជកម្មផ្សេងៗ៕

Leave a Reply

Your email address will not be published. Required fields are marked *