នាយ ចឺម រងការរិះគន់ពីមហាជន រឿងលក់ផលិតផលជំនួយផ្លូវភេទបុរស

តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេរ លោក សុខ មេសា ហៅនាយ ចឺម បានបង្កើតការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្ររូបលោក បន្ទាប់ពីតារាចម្រៀងរូបនេះបានឡាយលក់ផលិតផលជំនួយផ្លូវភេទបុរស។ ក្រៅពីអតិជនមួយចំនួនបានទម្លាក់លេខ ដើម្បីទទួលបានផលិតនោះ ក៏មានទស្សនៈពីមហាជនមួយចំនួនបានធ្វើការរិះគន់ផងដែរ ព្រោះជាតារាល្បីមិនគួរណាលក់ផលិតផលបែបនេះឡើយ។

ជាការពិតណាស់ ផលិតផលជំនួយផ្លូវភេទបុរស ត្រូវបានគេបង្ហោះលក់ជារឿយៗលើបណ្ដាញសង្គម ដោយអះអាងថា មិនប៉ះពាល់ដល់សុខភាព ដើម្បីជាធ្នាក់អន្ទងអ្នកទិញ។ ទោះបីជាយ៉ាងណា គេមិនសូវឃើញអ្នកលក់ផលិតផលប្រភេទនេះហ៊ានចេញមុខជាសាធារណៈនោះទេ។

ប៉ុន្តែងាកមកតារាចម្រៀងលោក សុខ មេសា ហៅ នាយ ចឺម វិញថ្មីៗនេះ បានធ្វើការឡាយផ្សព្វផ្សាយលក់ជាសារធារណៈនូវផលិតផលជំនួយផ្លូវភេទបុរស ជាហេតុនាំឲ្យរូបលោកទទួលរងនូការរិះគន់ផងដែរ។ ការរិះគន់នេះ បន្ទាប់ពី នាយ ចឺម បានបង្ហោះសាប្រម៉ូតផលិតផលមួយនៅលើបណ្តាញសង្គម ពាកព័ន្ធនិងបញ្ហា សុខភាពផ្លូវភេទរបស់បុរស ការនិយាយបែបនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដោយមិនគូរណាលោក ផ្សព្វផ្សាយផលិតផលបែបនេះឡើយ ក្នុងនាមលោក ជាមនុស្សរបស់មហាជន ។

តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ បានសរសេរនៅ ហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖ “ចង់យូរ បុរស ពិតជួយបាន” ។ យ៉ាងណាមិញបន្ទាប់ពីរងការរិះគន់ពីយ៉ាងចាស់ដៃពីសំណាកមហាជនរួចមក តារាចម្រៀង ដែលមានដើមកំណើតពីខេត្តកំពងស្ពឺរូបនេះ ក៏បានលុបការផុសនោះចេញវិញ។ ប៉ុន្តែត្រួវបានគេថតទុក និងធ្វើការចែករំលែកគ្នាផងដែរ។

មានទស្សនៈមួយចំនួនបានយល់ឃើញថា ក្នុងនាមជាតារាល្បីមួយរួប និងជាមនុស្សរបស់មហាជនផងនោះ ការប្រកាសផ្សព្វផ្សាយនូវផលិតផលជំនួយផ្លូវភេទបុរសបែបនេះហាក់មិនសមទំនងនោះទេ។ ម្យ៉ាងទៀតមិនដឹងថា ផលិតផលនោះបែបណានោះទេ ព្រោះកន្លងមកក្រសួងសុខាភិបាលតែងតែងណែនាំដល់អ្នកប្រើប្រាស់ទាំងអស់បង្កើតការប្រុងប្រយ័ត្នចំពោះផលិតផលជំនួយសុខភាព ឬជំនួយផ្លូវភេទបុរសដែលដាក់លក់តាមប្រព័ន្ធអនឡាញ

មិនមែនជារឿងថ្មីឡើយសម្រាប់តារាចម្រៀងនាយ ចឺម ដែលរងនូវការរិះគន់ក្នុងនាមជាមនុស្សរបស់មហាជននោះ។ នាយធ្លាប់ទទួលការរិះគន់ចំពោះអាកប្បកិរិយាមិនល្អ និងការចម្រៀងកាឡៃបទមរតកដើមរួចមកហើយ ក្រៅពីនេះក៏មានរឿងស្នេហាច្រើនផងដែរ។

ដោយឡែកលោកបានទទួលការរិះគន់សារជាថ្មីរឿងផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស ស្របពេលដែលផលិតផលប្រភេទក្រសួងសុខភាបាលបានប្រកាសជូនដំណឹងដល់អ្នកប្រើប្រាស់ជាបន្តបន្ទាប់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ឬឈប់ប្រើប្រាស់ផលិតផលដាក់លក់តាមប្រព័ន្ធអនឡាញមួយចំនួន ជាពិសេសផលិតផលដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាល ដែលអាចបង្ករផលប៉ះពាល់ធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *