ឌី សូនីតា បញ្ជាក់បែបនេះ ក្រោយល្បីថាមានទំនាក់ទំនងជាមួយ​តារា​ចម្រៀង​វ័យក្មេង

តារាសម្ដែង និងចម្រៀងអាជីពអ្នកនាង ឌី សូនីតា ថ្មីៗនេះបានធ្វើឱ្យមហាជនជាពិសេស​អ្នកគាំទ្រ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈស្ងាត់ៗស្រាប់តែធ្លាយដំណឹងថា​តារាស្រីរាង​តូចច្រឡឹង​រូបនេះ​មាន​ទំនាក់ទំនងជាមួយតារាចម្រៀងវ័យក្មេង ណាន វីសារ ។ ដំណឹង​ដែលគ្មានអ្នកនឹកស្មានដល់នេះបានលេចចេញឡើយក្រោយទំព័រហ្វេសប៊ុក​មួយ​ទម្លាយ​រូបភាពស្និតស្នាលរបស់អ្នកទាំងពីរ និងបង្ហើបថា ពួកគេត្រៀមដឹកដៃគ្នាចូលរោង​ការថែម​ទៀតផង ។

យ៉ាងណាក្រោយដំណឹងនេះបានល្បីខ្ទរខ្ទារ និងមានការចុះផ្សាយពីបណ្ដា​សារព័ត៌មាន​ផង​នោះ ស្រាប់តែតារាស្រីកូនមួយរូបនេះបានបង្ហោះសារប្លែកៗ​ជាច្រើនបន្តបន្ទាប់​ថែម​ទៀត​ធ្វើឱ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើង ។ ប៉ុន្តែតាមរយៈសំណេរដែលតារាស្រីរូប​នេះបង្ហោះមហាជនបានសន្និដ្ឋានថា ដំណឹង​ដែលបែកធ្លាយនោះហាក់មិនមែនជាការពិត​ឡើយ ។ កាន់តែច្បាស់ជាងនេះទៀតនោះនៅមុននេះអ្នកនាង ឌី សូនីតា បានបញ្ជាក់នៅ​លើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា នាងគ្រាន់តែស្លៀកឈុតនេះលេងតែប៉ុណ្ណោះ ព្រោះអ្នកនាងជាម្ចាស់សម្អាងការស្រាប់ ។

សូមបញ្ជាក់ថា ថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកគាំទ្ររបស់តារាសម្ដែង និងចម្រៀង ឌី សូនីតា និងកម្លោះសង្ហាជាអតីតបេក្ខភាពកម្មពិធី Cambodian idol រដូវ​កាល​ទី៤ ណាន វីសា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានដំណឹងថា អ្នកទាំង​ពីរមាន​ទំនាក់​ទំនងស្នេហា និងត្រៀមដឹកដៃគ្នាចូលការឆាប់ៗថែមទៀតផង ។

ដោយតាមរយៈការបង្ហោះរបស់ទំព័រហេ្វសប៊ុកមួយដែលមានរូបភាពរបស់អ្នកនាង ឌី សូនីតា និងតារាចម្រៀងវ័យក្មេង ណាន វីសា និងភ្ជាប់សំណេរអបអរចំពោះតា​រាចម្រៀង​ប្រុសស្រីទាំងពីរដួងខាងលើ និងបញ្ជាក់យ៉ាងដូច្នេះថា នេះជាការណាត់ជួបគ្នា​លើក​ដំបូង​រវាងអ្នកនាង ឌី សូនីតា និងលោក ណាន វីសា និងមានដំណឹងល្អឆាប់ៗថែមទៀតផង ។

ប្រភពបានបង្ហើបថា «អាយុគ្រាន់តែជាតួលេខ ខាងស្រីបងខាងប្រុសជាង១០ឆ្នាំ  គោរព​ការ​សម្រេចចិត្ត Idol Visa Nan ណាន វីសារ អបអរសាទរ ថ្ងៃណាត់ជួបលើកដំបូង ត្រៀម​ចូលរោង ពិភពលោកនេះពណ៌ស៊ីជម្ពូល្អណាស់ Dy Sonita» ។

គេមិនដឹងថា ដំណឹងនេះជាការពិត ឬគ្រាន់តែជាការថតសម្ដែងអ្វីមួយនោះឡើយ ប៉ុន្តែ​បន្ទាប់​ពីដំណឹងនេះបានទម្លាយគឺមានការចែករំលែកជាច្រើន ក្នុងនោះក៏មានការសាទរ​ជាច្រើនចំពោះម្ចាស់ពានកម្មពិធីប្រឡងចម្រៀង I’m Singer Cambodia ឌី សូនីតា និង​កម្លោះសង្ហា ណាន វីសារ ។ ប៉ុន្តែក៏មានមន្ទិលសង្ស័យថា ភាពស្និតស្នាលរបស់​អ្នកទាំងពីរ​គ្រាន់តែជាការថត​បទ​ចម្រៀង​តែប៉ុណ្ណោះ ។ ជាការពិតនៅមុននេះអ្នកនាង ឌី សូនីតា បានបញ្ជាក់ហើយ ។ បើទោះជាមានការបញ្ជាក់ពីអ្នកនាង ឌី សូនីតា យ៉ាងណាក៏ដោយ តែមហាជនមួយ​ចំនួននៅតែដាក់ការសង្ស័យលើតារាប្រុសស្រីមួយគូនេះផងដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *