រឿងមួយ! តារាសម្ដែង ស៊ីណាវ៉ាត្រា សរសើរតារាចម្រៀងថោន ហង្ស សុវណ្ណារិទ្ធ មិនដាច់​ពីមាត់

ក្រោយទទួលបានការចាប់អារម្មណ៍លើការសម្ដែងMVបទថ្មីរបស់តារាចម្រៀងថោន ហង្ស សុវណ្ណារិទ្ធ តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត្រា ស្រាប់តែទម្លាយរឿងរ៉ាវគួរឱ្យសរសើរមួយ​ជា​មួយតារាចម្រៀងប្រុសខាងលើ ពោលគឺមិត្តដ៏ស្មោះត្រង់ដែលមានចំពោះគ្នាអស់រយៈ​ពេល​ជាង៦ឆ្នាំមកហើយ ។

ដោយម្សិលមិញនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាសម្ដែងដែលកំពុងទទួលបាន​ការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បានរៀប​រាប់​ពីមិត្តភាពដែលពួកគេមានចំពោះគ្នាក្នុងរយៈពេលជាង៦ឆ្នាំ និងបានពោលសរសើរពីទឹក​ចិត្តរបស់តារាចម្រៀងលោក ហង្ស សុវណ្ណារិទ្ធ ដែលរក្សាទំនាក់ទំនងជា​មួយគ្នា​ជាច្រើន​ឆ្នាំ​មកនេះ ។

តារាប្រុសលោក ស៊ីណាវ៉ាត្រា បាននិយាយថា «ពិតជាស្រឡាញ់ទឹកចិត្តដ៏​ល្អប្រពៃ​រយៈ​ពេលជិត៦ឆ្នាំដែរពួកយើងស្គាល់គ្នា ក្នុងការសម្តែងបទចម្រៀង ហើយបង្កើត​ទំនាក់​ទំនង​ល្អ ពេលបងមានកម្មវិធីប្អូនបានចូលរួមច្រៀង​ដល់ឡែមទោះ​ជាឆ្ងាយ​យ៉ាងណា​ក៏ប្អូនមក​ចូលរួម នេះជាការរាប់អានដែរមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន តាំងពីបងមានរហូតបង​បរាជ័យរយៈពេល២ឆ្នាំជាង ប្អូនតែងតែផ្តល់កម្លាំងចិត្តបង ហើយរយះពេល​បងត្រឡប់​នៅ​ភ្នំពេញមួយឆ្នាំ ក៏យើងមានទំនាក់ទំនងល្អទោះការជួបជុំតូចធំ ហើយប្អូនម្នាក់តែងតែ​ហៅ​បងថតរហូត ក្តីស្រលាញ់មួយនេះបងចងចាំរហូត អរគុណពេលវេលាល្អៗកន្លងមក អរគុណដែរបងធ្លាក់ខ្លួននៅក្បែរបង Hang Sovannarith នៅភ្នំពេញម្នាក់អែងគ្មានបងប្អូន អរគុណណា» ។

សូមរំលឹកថា លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា និងតារាចម្រៀងថោនលោក ហង្ស សុវណ្ណារិទ្ធ បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាង៦ឆ្នាំមកហើយ ។ ជារឿយៗតារាប្រុសលោក ស៊ីណាវ៉ាត្រា តែង​តែបង្ហាញ​វត្ត​មាន​នៅលើបទចម្រៀងរបស់លោក ហង្ស សុវណ្ណារិទ្ធ ជាក់​ស្ដែងដូចជាបទ «ការកម្សាន្ដ​ច្រាន​សុភមង្គល» ដែលទើបតែចេញកាលពីពេលថ្មីៗនេះ ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ក៏ទើបតែចូលរួមសម្ដែងបទថ្មីមួយបទទៀត​របស់​តារា​ចម្រៀងរូបនេះ​​ដែលត្រៀមនឹងបញ្ចេញឆាប់ៗ ខណៈបទនេះគេរំពឹងថានឹង​ទទួលបាន​ការគាំទ្រខ្លាំង ព្រោះបើទោះជាមិនទាន់ចេញជាផ្លូវការ តែបទច្រៀងដែល​បកស្រាយ​ដោយ​លោក ហង្ស សុវណ្ណារិទ្ធ និងសម្ដែងដោយតួប្រុស ស៊ីណាវ៉ាត្រា, ម្ចាស់មេដាយមាស​ស៊ី​ហ្គេម បឺត សង្ឃឹម និង​ស្រី​ស្អាត គីម សៀវឡាម ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍​តាមរយៈសកម្មភាពឈុតក្រៅឆាកនៃMVនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *