សូលីកា កាចឆ្នាសឆ្នើមដាក់ នីកូ លើកដំបូងក្នុង ROAD 2THE STAR …

លើកទី១នៅពេលឃើញសូលីកា កាចឆ្នាស់ឆ្នើមឌឺដងដាក់ នីកូ ដែលធ្លាប់ជាដៃគូរផ្អែមល្ហែមជាមួយគ្នា សូម្បីសូលីកាក៏ភ្ញាក់ផ្អើលខ្លួនឯង នៅពេលទទួលវិញ្ញាសាសំដែងពីROAD 2THE STAR ។ ដោយសារសប្តាហ៍ទី៦នេះ ROAD 2THE STAR ឈានចូលដល់វិញ្ញាសារសំដែង ក៏តម្រូវអោយ សូលីកា សំដែងតួ ឈ្នានី ឆ្នាស់ឆ្នើម ដែលផ្ទុយស្រឡះពីអ្វីដែលសូលីកាធ្លាប់សំដែងពីមុនមក ទីបំផុតសូលីកា មិនធ្វើអោយខកបំណងនោះទេ ការសំដែងរបស់សូលីកា ដុតអារម្មណ៍ធ្វើអោយ នីកូ និង អ្នកនាង សឿ សុធារ៉ា ស្រក់ទឹកភ្នែកម៉ាត់ៗ ។ គ្រប់គ្នានៅតែលាន់មាត់ថា សឿ សុធារ៉ា នៅតែខ្លាំង សម្តែងជាមួយបេក្ខជន ១៣នាក់ សឿ សុធារ៉ា នៅតែសំដែងបានយ៉ាងល្អ ដាក់អារម្មណ៍ ស្រក់ទឹកភ្នែកគ្រប់បេក្ខជន រីឯ កញ្ញា ហ្វាហ្្វា ក៏មិនធម្មតា សំដែងបែបឈ្នានីស ឌឺដងយ៉ាងចាស់ដៃ ធ្វើអោយសាចរឿង វិមានវណ្ណ: កាន់តែល្អមើលជក់អារម្មណ៍។ តារាសំដែងសំដែងចូលតួបានយ៉ាងល្អដោយសារសាច់រឿងធ្ងន់ ពេលចូលសំដែងភ្លាមតារាកិត្តិយសម្នាក់ៗ ដាក់មនោសញ្ចេតនា សំដែងយ៉ាងអស្ចារ្យនៅចំពោះមុខបេក្ខជន រហូតធ្វើអោយបេក្ខជនស្រក់ទឹកភ្នែកគ្រប់ៗគ្នា បើសាច់រឿងខ្លាំងបែបនេះហើយតើបេក្ខជនមកសំដែងភ្លាមៗប្រកួតភ្លាមៗអាចធ្វើបានដែរឬទេ ព្រោះសូម្បីតារាកិត្តិយសក៏លាន់មាត់ថាពិបាកសម្តែងខ្លាំង គ្រាន់តែអានរឿងហើយឡើងព្រឺរោម ហេតុដូចនេះមានតែរង់ចាំទស្សនាការប្រកួតប្រជែង វិញ្ញាសាសម្តែង នៅថ្ងៃ ពុធ សប្តាហ៍នេះ វេលាម៉ោង 7:00PM តាមរយ:ហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star

សូមចុចLink ដើម្បីទស្សនា teaser សម្រាប់សប្តាហ៍ទី5៖ https://www.facebook.com/road2thestar/videos/272925115120307

Leave a Reply

Your email address will not be published. Required fields are marked *