ព្រះនាងតូច ជេនណា និង ល្អហួស ត្រូវបានមហាជនោលសរសើរទាំងសម្រស់ និងសមត្ថភាព

ក្រៅតែអំពីមានភ័ព្វវាសនាបានកើតក្នុងត្រកូលខ្ពង់ខ្ពស់ ព្រះនាងតូចនរោត្តម ជេនណា និងកុមារី ល្អហួស ត្រូវបានមើលឃើញថា មានភាពលេចធ្លោខ្លាំង និងមានសមត្ថភាពគួរឲ្យសរសើរទាំងវ័យក្មេង ក្នុងនោះក៏មានសមត្ថភាពវិស័យសិល្បៈផងដែរ។ តទៅនេះជាលក្ខណៈសម្បត្តិពិសេសរបស់នាងតូចនរោត្តម ជេនណា និងកុមារី ល្អហួស ខ្លះ៖

ព្រះនាងតូចនរោត្ដម ជេនណា ព្រះនាងកើតក្នុងវង្សត្រកូលក្សត្រ មានព្រះភ័ក្ត្រស្រស់សោភា មានចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ និងមានសមត្ថភាព និងទេព្យកោសល្យក្នុងវិស្ស័យសិល្បៈខ្ពស់ផងដែរ។ ព្រះនាងបានចូលរួមសម្ដែងរឿងក្នុងខ្សែភាពយន្តខ្មែរ ការរាំរបាំបុរាណខ្មែរ និងសម័យ និងសមត្ថភាពក្នុងការបកស្រាយចម្រៀងជាភាសាខ្មែរ ថៃ ចិន និងអង់គ្លេស ជាដើម។

ព្រះនាងតូច មានសមត្ថភាពប្រើប្រាស់បាន៥ ភាសា គឺ ភាសាចិន ភាសាថៃ ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ ដែលជាភាសាជាតិ។ ទោះបីជានៅក្មេងយ៉ាងណា តែព្រះនាង តូច តែងតែចូលរួមក្នុងសកម្មភាពសង្គម និងមនុស្សធម៌ច្រើនជាថវិកា និងគ្រឿងបរិភោគដល់ចាស់ជរា និងក្មេងកំព្រា ជាដើម។

ចំពោះក្មេងស្រី «ល្អហួស» ហៅថា «យ៉ាយ៉ាទីពីរ» ជាកូនស្រីបង្កើតរបស់ អ្នកនាង ដេនី ក្វាន់ ប្រកបដោយរូបឆោមលោមពណ៌ស្រស់ស្អាត។ កន្លងមក ក្មេងស្រីរូបនេះបានបង្ហាញសមត្ថភាព និងភាពលេចធ្លោរបស់ខ្លួនយ៉ាងសកម្មនៅលើបណ្ដាញសង្គមតាម។ «ល្អហួស» មានរូបសម្បត្តិល្អសមសួន មុខមានមន្នស្នេហ៍ សក់ក្រាស់វែងអន្លាយ។ ក្មេងស្រី «ល្អហួស» ត្រូវបានមហាជនចាប់អារម្មណ៍ មិនត្រឹមតែលើរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ នាងក៏មានទេពកោសល្យក្នុងវិស្ស័យសិល្បៈដែរ ដូចជាការ រាំរបាំបុរាណខ្មែរ និងសម័យ ការច្រៀងចម្រៀង និងការសម្ដែងរឿងបានគ្រប់ទម្រង់ ដោយកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ជាពិសេសក្មេងស្រីរូបនេះក៏មានសមត្ថភាព និយាយបាន ៣ភាសា គឺភាសាអង់គ្លេស ភាសាថៃ និងភាសាខ្មែរ បានយ៉ាងល្អ។

ក្តីស្រមៃរបស់ក្មេងស្រី ល្អហួស ដែលមានទម្រង់មុខដូចតួកុនថៃ នាងយ៉ាយ៉ា ធ្លាប់ប្រាប់មហាជនថា នាងចង់ក្លាយជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា នាពេលខាងមុខ នៅពេលនាងចម្រើនវ័យគ្រប់អាយុជានីតិជន។មហាជនភាគច្រើនយល់ថា ក្រីស្រមៃរបស់ ល្អហួស អាចទៅរួច ដោយសារតែលក្ខណៈសម្បត្តិពីធម្មជាតិរបស់នាង ថែមទាំងគ្រួសារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយជ្រោមជ្រែង ជាពិសេសសាមីខ្លួនបានខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទៅកាន់គោលដៅជាក្ដីស្រមៃរបស់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *