ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ក្រៅពីស្ថាប័នរដ្ឋគ្រប់ឋានានុក្រម វិស័យឯកជនភាគច្រើនសុទ្ធសឹងតែបានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋមាត្រាមួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ក្នុងនោះក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ក៏បានប្រាកសគាំទ្រយ៉ាងពេញទំហឹងផងដែរ។

យោងតាមសេចក្ដីថ្លែងការរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានប្រកាសយ៉ាងដូច្នេះ៖ “តាងនាមឱ្យថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក យើងខ្ញុំសូមសម្តែងការគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២”។

ក្នុងនាមជាស្ថាប័នឯកជន ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក មានគោលជំហរគាំទ្រយ៉ាងពេញទំហឹងលើកាអនុវត្ត និងប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលសង្កត់ធ្ងន់ថា៖ “យើងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាការគិតគូរបានគ្រប់ជ្រុងជ្រោយក្នុងការបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័ន ជាតិឱ្យដំណើរការបានជាប្រក្រតីដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ”។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺបានតម្កល់នូវឧត្តមប្រយោជន៍ជាតិ ប្រជាជនកម្ពុជាជាធំ សំដៅធានាការពារនិងថែរក្សាសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាពេលអនាគតខាងមុខ។ យោងតាមក្រសួងយុត្តិធម៌ ការកែប្រែច្បាប់កំពូលនេះ គឺដើម្បីបំពេញចន្លោះខ្វះខាត និងដើម្បីធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិនៅគ្រប់កាលៈទេសៈ៕

Leave a Reply

Your email address will not be published.