ទីបំផុត! តាវ៉ិចទ័រ និងក្រុមកំប្លែងចាប់ផ្ដើមផលិតវីដេអូជាថ្មី ក្រោយ​ចាកចេញពីCTN

បន្ទាប់ពីបានប្រកាសចាកចេញពីស្ថានីយ៍ទូរទស្សន៍CTNកាលពីពេលថ្មីៗ ពេលនេះ​ផលិតករកម្មវិធីកម្សាន្ដលោក វណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ និងក្រុមកំប្លែងចាប់ផ្ដើមធ្វើ​សកម្មភាពផលិតវីដេអូជូនទស្សនិកជនទស្សនាឡើងវិញជាថ្មី ។

គេនៅចាំបានថា មួយរយៈចុងក្រោយនេះមានបុគ្គលិក ពិធីករកីឡា អ្នកដឹកនាំ និងក្រុម​កំប្លែង​ជាច្រើននាក់បានប្រកាសដើរចេញពីស្ថានីយ៍ទូរទស្សន៍CTN ដោយសារបញ្ហា​សម្ពាធ​ផ្លូវ​ចិត្ត និង​ការ​រិត​បន្តឹងច្បាប់ថ្មីមួយចំនួនពីសំណាក់អ្នកគ្រប់គ្រងថ្មីជាជនបរទេស ហើយក្នុងនោះក៏មានផលិតករកម្មវិធីកម្សាន្ដលោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ និង​ក្រុមកំប្លែងជាច្រើននាក់ដូចជា​នាយ​ពែកមី នាយគ្រឿន នាយក្រាន់ ស្រីអ៊ីត នាយក្រូច ក៏ប្រកាសបញ្ចប់កុងត្រាពីក្រុមហ៊ុនទូរទស្សន៍ធំមួយនេះដែរ ។

បើទោះជាយ៉ាងណាក្រោយចាកចេញទ្រនំចាស់ដែលធ្លាប់រួមរស់មិនតិចជាង១០ឆ្នាំនោះ លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ និង​ក្រុមកំប្លែងជាច្រើននាក់ខាង​លើក៏ត្រូវបាន​គេ​ដឹង​ថា បានរកឃើញទ្រនំថ្មីមួយទៀតដែលជា​ក្រុមហ៊ុន​ឯកជន​ឈ្មោះ MSA គឺជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​ទូរទស្សន៍ និង​ផលិត​ស្ព​ត​នានា ​។

យ៉ាងណាបន្ទាប់ពីរកបានទ្រនំថ្មី និងបានចុះកុងត្រាជាច្រើនឆ្នាំផងនោះ ថ្មីៗគេក៏ប្រទះ​ឃើញអតីតក្រុមកំប្លែងCTN ដែលដឹកនាំដោយលោកតាវ៉ិចទ័រ បានចាប់ផ្ដើម​ដំណើរ​ការ​ផលិតវីដេអូឡើងវិញជាថ្មី ដោយក្នុងមានវត្តមានរបស់តារា​កំប្លែងល្បីៗជាច្រើនដូច​ជានាយ​ពែកមី នាយក្រូច ស្រីអ៊ីត និងក្រុមការងារជាច្រើននាក់ទៀត ។ យ៉ាងណាក៏ដោយ​គេមិន​ទាន់ដឹងច្បាស់ថា ការដំណើរការសកម្មភាពជាថ្មីរបស់ក្រុមកំប្លែងខាងលើនេះ គឺផលិតឱ្យ​ក្រុមហ៊ុនឯកជនខាងលើ ឬទូរទស្សន៍ណាឡើយ ខណៈ តារាញូស៍ ក៏មិនទាន់ទទួលបាន​ការបញ្ជាក់ពីលោក សុវណ្ណ ឬទ្ធី ឡើយ ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ បុគ្គលិក ពិធីករកីឡា អ្នកដឹកនាំ និងក្រុម​កំប្លែងជាច្រើននាក់បានប្រកាសដើរចេញពីស្ថានីយ៍ទូរទស្សន៍CTN ហើយក្នុង​នោះក៏​មាន​ផលិតករកម្មវិធីកម្សាន្ដលោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ និងក្រុមកំប្លែងជាច្រើននាក់​ដូចជានាយពែកមី នាយគ្រឿន នាយក្រាន់ ស្រីអ៊ីត នាយក្រូច ក៏ប្រកាសបញ្ចប់កុង​ត្រា​ពីក្រុមហ៊ុនទូរទស្សន៍ធំមួយនេះផងដែរ ។

ក្រោយចាកចេញទ្រនំចាស់ដែលធ្លាប់រួមរស់មិនតិចជាង១០ឆ្នាំនោះ លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ និងក្រុមកំប្លែងជាច្រើននាក់ខាងលើក៏បានរកឃើញទ្រនំថ្មីមួយទៀត ដែលមានឈ្មោះថា MSA គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទូរទស្សន៍ និង​ផលិតស្ពត ។ យ៉ាងណាការមកដល់ក្រុមហ៊ុន MSA របស់លោក សុវណ្ណ ឬទ្ធី និងក្រុម​កំប្លែងក៏មិនទាន់ចេញជាផ្លែផ្កានោះដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *