អៀ ម៉េងលិ ហ៊ានបោះទុន៥ម៉ឺនដុល្លារក្នុងជំនួញថ្មី

តារាសម្ដែងស៊ិចស៊ី អៀ ម៉េងលិ បានសម្រេចចិត្តចំណាយលុយ៥ម៉ឺនដុល្លារ ដើម្បីធ្វើការវិនិយោកលើជំនួញថ្មីជាមួយនឹងដៃគូរបស់នាងដោយគ្មានភាពស្ទាក់ស្ទើរ ព្រោះតែនាងបានមើលឃើញអនាគតវែងឆ្ងាយសម្រាប់ផលិតផលដែលរូបនាងកំពុងតែចូលរួមនោះផងដែរ ។

កញ្ញា អៀង ម៉េងលិ ជាតារាម៉ូឌែល និងជាតារាសម្ដែងដែលមានសម្រស់ស្រស់ស្អាតគួរឲ្យខ្នាញ់ ហើយនាងក៏ជាតារាតំណាងផលិតផលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើភាពជោគជ័យទទួលបាននាពេលកន្លងមកទាំងសិល្បៈ និងជំនួញ ពេលនេះស្រីស្អាតខាងលើបាន បានសម្រចិត្តបោះទុនវិនិយោជាមួយផលិតផលមួយដែលមានឈ្មោះថា SS3 Virgin serums ចំនួន ៥ម៉ឺនដុល្លារអាមេរិកបន្ថែមលើមុខរបរមានស្រាប់។

បើតាមតារាស្រីរូបនេះ មិនមែនជាការសម្រេចភ្លាមៗនោះទេក្នុងការវិនិយោគនូវទឹកលុយដ៏ច្រើនសម្រាប់រូបនាង ប៉ុន្តែដោយសាររូបនាងផ្ទាល់បានសាកល្បងប្រើប្រាស់រួចហើយ ឃើញថាមានគុណភាពយ៉ាងពិតប្រាកដមែន។ ពោលនាងបានមើលឃើញថា ផលិតផលមានគុណភាពខ្ពស់ មានការផលិតត្រឹមត្រូវតាមស្តង់ដាររបស់ប្រទេសជប៉ុន ហើយមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលថែមទៀតផង។ ដូច្នេះទើបនាងបានសម្រេចចិត្តដោយគ្មានស្ទាក់ស្ទើរនោះឡើយ។

អៀង ម៉េងលិ អះអាងថា ៖ «នាងខ្ញុំបានប្រើប្រាស់ផ្ទាល់ ឃើញថាពិតជាមានគុណភាពល្អ និងផលិតផលនេះ មានអនាគតវែងឆ្ងាយទើបនាងខ្ញុំសម្រេចចិត្តបោះទុនវិនិយោគជាមួយផលិតផលនេះ»។

ម៉េងលិ បន្តថា ផលិតផលដែលរូបនាងបានដាក់ទុនវិនិយោគនេះ មានគុណសម្បត្តិខ្ពស់ជាពិសេស សម្រាប់ស្ត្រីគ្រប់រូប និងចូលរួមចំណែកធ្វើឲ្យជីវិតគ្រួសារប្ដីប្រពន្ធកាន់តែមានសុភមង្គលទៀតផង។ ហើយនាងជឿជាក់រាលអតិថិជនដែលបានទិញយកទៅប្រើប្រាស់ពិតជាមិនខកបំណងនោះឡើយ។

សូមបញ្ជាក់ថា តារាសម្ដែង និងបង្ហាញម៉ូដ អៀ ម៉េងលិ ត្រូវបានចាត់ទុកថា ជាស្ត្រីរឹងមាំប្រកបដោយឆន្ទៈតស៊ូទាំងសិល្បៈ និងជំនួញ។ ផ្ដើមចេញពីក្មេងស្រីម្នាក់ដែលទៅសុំសម្ដែង ដោយមានអ្នកម្ដាយមេម៉ាយជាអ្នកផ្ដល់កម្លាំងចិត្តជាប់ជានិច្ចនោះ ពេលនេះនាងក្លាយជាតារាស្រីមួយរូបដែលមានទាំងរូបសម្បត្តិស្រស់ស្អាត និងមានលុយកាក់ច្រើននៅក្នុងដៃ ជាមួយនឹងមុខជំនួញមួយចំនួនផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *