ត្រៀមដឹងតែសប្បាយ បងប្អូនខ្មែររស់នៅកូរ៉េ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA នាំតារាល្បីប្រគំតន្ត្រីឆ្នាំនេះ ចូលរួមដោយសេរី

នៅសល់តែ២ថ្ងៃទៀត ប៉ុណ្ណោះ ពេលគឺនៅ ថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ ដោយការប្រគំតន្ត្រីនេះ មានអ្នកសិល្បៈល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនបានចូលរូម។

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo Tris លោក Rawyer។ ក្រៅពី តារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

ក្រុមអ្នកសិល្បៈទាំងនោះ និងចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២២ នៅ ទីក្រុង អានសាន នាពហុកីឡដ្ឋាន WA STADIUM ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។

ព្រឹត្តិការដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ
– ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
– សាលាក្រុងអានសាន
– ក្រុមការងារយុវជន ESEA
សហការឧបត្ថម្ភ
Galaxy Navatra Group
GMoneyTrans

ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ដោយកម្មវិធីគ្រោងធ្វើរួមមាន: ពិធីសាសនាភ្ជុំបិណ្ឌ ល្បែងប្រជាប្រិយ សម្តែងសិល្បះ ការប្រគុំតន្រ្តី រាំលេងកម្សាន្តរហូតដល់ប់ ចូលរួមដោយសេរី ។ អាសយដ្ឋាន: 경기 안산시 단원구 초지동 (안산와스타디움)បងប្អូនដែល ចង់បានស្តង់ សូមទំនាក់ទំនង: ០១០-៨០៥៥-០៨០១ ០១០-៥៩៤៤-២១២៧ ។

Leave a Reply

Your email address will not be published. Required fields are marked *