គឹម លីហ្សា ប្រកាសធ្វើរឿងមួយបើ លីម តិចម៉េង លើកពាន Cambodian Idol

តារាសម្ដែង និងជាអ្នកជំនួញអនឡាញ គឹម លីហ្សា ប្រកាសធ្វើរឿងមួយប្រសិនបើបេក្ខជន លីម តិចម៉េង លើកពានកម្មវិធី Cambodia Idol។ តារាសម្ដែងរូបនេះហ៊ានភ្នាល់ជាមួយបុគ្គលិករបស់នាងទាំងអស់ដោយធ្វើពិធីជប់លាង៣ថ្ងៃ៣យប់តែម្ដង។

ពិតណាស់ ក្នុងរាត្រីយប់មិញនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បេក្ខភាពជើងខ្លាំង លីម តិចម៉េង ត្រូវបានមើលឃើញថា កាន់តែលេចធ្លោខ្លាំងក្នុងចំណោមបេក្ខភាពជើងខ្លាំងដទៃទៀត ដែលលោកកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

ក្រោយទស្សនាការប្រឡងចម្រៀងយប់មិញនេះ ក៏បានឃើញ តារាស្រី គឹម លីហ្សា បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះបេក្ខភាពរូបនេះ។ តាមរយៈការគាំទ្រ និងកោតសរសើរចំពោះសមត្ថភាព លីម តិចម៉េង តារារូបនេះថែមទាំងហ៊ានភ្នាល់ជាមួយបុគ្គលិករបស់នាងទាំងអស់ ដោយធ្វើពិធីជប់លាង៣ថ្ងៃ៣យប់ចំពោះពួកគេប្រសិនបើបេក្ខជន លីម តិចម៉េង លើកពានកម្មវិធី Cambodian Idol រដូវកាលទី៤នេះ ដែលវគ្គផ្ដាច់ព្រ័ត្រនឹងមកដល់សប្ដាហ៍ក្រោយនេះហើយ។

នៅលើបណ្ដាញសង្គម គឹម លីហ្សា និយាយទៅកាន់ លីម តិចម៉េង ថា ៖ «កុំឱ្យចែខកបំណងណា idol ចែភ្នាល់ជាមួយកូនចៅជប់លៀង៣យប់ ៣ ថ្ងៃផងចែចាំជប់លៀងឱ្យ ចែ Team លីម តិចម៉េង and you?»។

មិនមែនតែ គឹម លីហ្សា នោះនៅមានតារាជាច្រើនទៀតបានដាក់ក្ដីសង្ឃឹម និងគាំទ្រចំពោះបេក្ខភាព លីម តិចម៉េង។ ទោះបីជាយ៉ាងណា នោះគ្រាន់តែជាក្ដីរំពឹងប៉ុណ្ណោះក្នុងនាមជាអ្នកគាំទ្របេក្ខជនក្នុងដួងចិត្តរបស់ខ្លួន។ ប៉ុន្តែលទ្ធផលអាស្រ័យលើសមត្ថភាពជាក់ស្ដែងនៅថ្ងៃនោះ។

គ្រាន់តែបេក្ខជន លីម តិចម៉េង បានបង្កើតក្ដីសង្ឃឹមដល់អ្នកគាំទ្ររបស់គេយ៉ាងខ្លាំងរហូតអ្នកខ្លះទស្សទាយថា រូបគេនឹងពានរង្វាន់កម្មវិធីលំដាប់ពិភពលោកមួយនេះមិនខាន។ ជាពិសេសនៅក្នុងវគ្គ Judge Audition តាមរយៈបទ ជំងឺខ្វះអ្នកថែរស់បានដល់ពេលណា ដែលរូបគេបានបកស្រាយដោយផ្ទាល់ជាមួយសមត្ថភាពដេញហ្គីតាផងដែរនោះ។

សូមបញ្ជាក់ថា កម្មវិធីCambodia Idolបានចម្រាញ់រកឃើញបេក្ខជនឡើងទៅវគ្គផ្ដាច់ព្រ័ត្រចំនួន៤នាក់គឺបេក្ខជន លីម តិចម៉េង, ថុល សុភិទិ, ស៊ឹម ចាន់ពន្លឺ និងបេក្ខជន ដា វីន ដែលពួកគេសុទ្ធតែជាជើងខ្លាំង បន្ទាប់ពីកម្មវិធីបានជម្រុះបេក្ខនារី មាស នីតា និងបេក្ខជន ណាន វិសារ កាលពីយប់មិញ។

Leave a Reply

Your email address will not be published. Required fields are marked *