Sombat Metanee
Sombat Metaneeតារាភាពយន្តថៃដ៏ល្បីល្បាញទទួលមរណៈភាពនៅអាយុ៨៥ ឆ្នាំ
តារាសម្ដែង និងសិល្បករជាតិថៃដ៏ល្បីល្បាញដែលខ្មែរជំនាន់មុនស្គាល់គ្រប់ៗគ្នា លោក Sombat Metanee(សំបាត់ មេថានី) បានទទួលមរណៈភាពអំឡុងពេលលោកទទួលទានដំណេកនៅលំនៅដ្ឋានរបស់លោកក្នុងទីក្រុងបាងកក ប្រទេសថៃ នៅអាយុ៨៥ឆ្នាំ។ មិត្តសម្លាញ់និងជាមិត្តរួមអាជីពលោកស្រី Suda Chuenban អាយុ៧៧ឆ្នាំ ដែលជាប់ឈ្មោះជាសិល្បករជាតិថៃមួយរូបផងដែរបានសរសេរដំណឹងមរណៈភាពរបស់លោកSombat Metanee លើគេហទំព័រហ្វេសប៊ុករបស់លោកស្រី។ លោកស្រី Suda លើកឡើងថា លោក Sombat Metanee ទទួលមរណៈភាពនៅលំនៅដ្ឋានរបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍។ បណ្តាបណ្តាញសារព័ត៌មានថៃរាយការណ៍ថា...