Selena Gomez
Selena Gomez នឹងបញ្ចប់អាជីព Hollywood ហើយក្លាយជាអ្នកម្តាយម្នាក់
តារាចម្រៀង និងជាតារាសម្តែងវ័យ៣០ឆ្នាំល្បីឈ្មោះលំដាប់ពិភពហូលីវូត នាង Selena Gomez ថ្មីៗបានបង្ហើបប្រាប់ពីគ្រោងការណ៍ជីវិតរបស់នាងថា «នៅទីបំផុតទៅ នាងនឹងចាកចេញពីជីវិតក្នុងវិស័យសិល្បៈភាពយន្តហូលីវូត ហើយចំណាយពេលក្នុងជីវិតរបស់នាងក្លាយជាអ្នកម្តាយរីករាយម្នាក់ និងចិញ្ចឹមមើលថែរក្សាកូនៗជាទីស្រឡាញ់»។ នាង Selena Gomez និយាយនៅលើpodcast យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា នឹងបានរៀបការ និងក្លាយជាអ្នកម្តាយម្នាក់»។ « នៅទីបំផុត ខ្ញុំនឹងហត់នឿយគ្រប់យ៉ាង ក្នុងជីវិតពិភពសិល្បៈទាំងអស់នេះ ដូច្នេះខ្ញុំប្រហែលជាត្រូវយកពេលវេលាសេសសល់ទាំងឡាយដែលខ្ញុំមាន ប្រើក្នុងជីវិតជាអ្នកម្តាយចិញ្ចឹមកូនៗដ៏រីករាយម្នាក់»។...