Pinky
ជួបបញ្ហាទោសទណ្ឌពន្ធនាគារតែអតីតស្វាមីតារាស្រីថៃ Pinky នៅតែឈឺឆ្អាលសុខទុក្ខនាង
តារាស្រីថៃល្បីឈ្មោះធ្លាប់សម្តែងជាតួអង្គនាងផ្កាយព្រឹកក្នុងវ័យកុមារភាពនាង Pinky ដែលមានឈ្មោះពេញថា Savika Chaiyadej ត្រូវប៉ូលីសឃុំខ្លួនក្នុងពន្ធនាគាររង់ចាំសវនាការកាត់ទោស ដោយគ្មានការអនុញាតិអោយបង់ប្រាក់ធានាខ្លួនក្រៅឃុំព្រោះជៀសវាងនាងរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីឆបោកលុយតាមគម្រោង Forex-3D ។ ជារឿងហេតុនឹកស្មានមិនដល់ដែលតារាស្រីថៃវ័យក្មេងរូបនេះ ត្រូវជាប់ផុងខ្លួននៅក្នុងករណីឆបោកមនុស្ស១៤០០០នាក់ក្នុងគម្រោងបោកប្រាស់ដែលមានទឹកប្រាក់សរុប១,៩ពាន់លានបាតស្មើនិងជាង៥៣លានដុល្លារ។ ប៉ុន្តែក្នុងពេលវេលាដ៏តានតឹងរកថាមិនត្រូវ មហាជនតាមបណ្តាញអនឡាញថៃ សង្កេតឃើញថា អ្វីដែលតារាស្រីរូបនេះនៅសេសសល់ក្នុងឆាកជីវិតមជ្ឈឹមវ័យរបស់នាងគឺទឹកចិត្តពីអតីតស្វាមីដែលជាមហាសេដ្ឋីលំដាប់ប្រទេសថៃ។ តាមរូបភាពវីដេអូរបស់បណ្តាញសារព័ត៌មានថៃមួយគេឃើញថា នៅថ្ងៃដែលតារាស្រីថៃនាង Pinky ត្រូវប៉ូលីសចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនករណីឆបោកប្រាក់រាប់ពាន់លានបាតនោះ ហាយសូលំដាប់ប្រទេសថៃលោក Itthi Chavalittamrong អតីតស្វាមីរបស់នាង...
(UPDATE)តួថៃនាង ផ្កាយព្រឹក ប្រឈមទោសជាប់ពន្ធនាគារកម្រិតធ្ងន់២០ឆ្នាំ
តារាស្រីថៃល្បីឈ្មោះនាងPinky ដែលមានឈ្មោះដើមពេញថា នាង Savika Chaiyadej ប្រឈមនឹងជាប់ទោសពន្ធនាគារដល់ទៅ២០ឆ្នាំ ពីបទឆបោកក្នុងគម្រោង Forex-3D ដែលមានជនរងគ្រោះដល់ទៅច្រើនជាង១៤,០០០នាក់។ ក្រុមគ្រួសារតារាស្រីថៃល្បីឈ្មោះនាង Savika Chaiyadej ឬនាង “Pinky” មានរូបនាង និងអ្នកម្តាយរបស់នាងគឺលោកស្រី Sarinya Chaiyadej ហើយនិងបងប្រុសរបស់នាងលោក Surayuth Chaiydej ពួកគេទាំង៣នាក់ មកដល់ពេលឥឡូវនៅតែជាប់ឃុំខ្លួន គ្មានការអនុញាតិអោយធានាខ្លួនក្រៅឃុំឡើយ...
តារាស្រីថៃល្បីឈ្មោះPinkyជាប់ពន្ធនាគារករណីឆបោកប្រាក់ជាង៥៣លានដុល្លារគ្មានការធានាខ្លួននៅក្រៅឃុំ
ក្រុមគ្រួសារតារាស្រីថៃល្បីឈ្មោះ នាង Savika Chaiyadej ឬនាង “Pinky” មានរូបនាង និងអ្នកម្តាយរបស់នាងគឺលោកស្រី Sarinya Chaiyadej ហើយនិងបងប្រុសរបស់នាងលោក Surayuth Chaiydej ត្រូវប៉ូលីសថៃចាប់ខ្លួនបញ្ជូនទៅពន្ធនាគាកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងករណីឆបោកលុយតាមគម្រោង Forex-3D ។ ពួកគេទាំង៣នាក់នេះ ស្ថិតនៅក្នុងចំណោមមនុស្ស១៩នាក់ដែលប៉ូលីសថៃបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ ចំពោះករណីឆបោក របស់តារាស្រីថៃ នាង “Pinky” រូបនេះផងដែរ...