ស៊ីន ឌី

តារាសម្ដែង ស៊ីន ឌី ៖ ពង្រឹងសម្អាងការ និងគ្លីនិក ខណៈបន្ដធ្វើសប្បុរធម៌ដល់ភេ.ទទី.៣

ភ្នំពេញ៖ ស៊ីន ឌី ដែលត្រូវបានគេស្គាល់ច្បាស់ថាជាតារាសម្ដែងលេងតួភាគច្រើនជាខ្មោច ព្រាយបិសាច នោះបានផ្អាកពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយដោយសារតែលោកមមាញឹកគ្រប់គ្រងហាងNk សាឡាន តំណើរការជិត២០ឆ្នាំមកហើយនិងមានទីតាំងនៅ៤ផ្សេងគ្នាក្នុងក្រុងភ្នំពេញនោះបានអះអាងថាក្រោយស្ថានភាពកូវីដ កាន់តែថមថយនេះលោកបានដាក់គោលដៅពង្រឹងអាជីវកម្ម២ផ្សេងទៀតរបស់លោកឲ្យតំណើរការទៅមុខទៀតគឺស៊ីន ឌី សម្អាងការ ដែលមានទីតាំងនៅទួលគោក និងហាងកែសម្ផស្សក្លារា(Clara Clinic)នៅក្បែរស្ដុបស្ពានអាកាសផ្សារដីហើយ។លោកថាអំឡុងកូវីដផ្ទុះខ្លាំងហាងសម្អាងការរបស់លោកពិបាកទប់លំនឹងតែដោយសារតែចិត្តស្រលាញ់សម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរនិងចង់អភិរក្សគ្រឿងអលង្ការបុរាណទើបលោកនៅតែពុះពារឲ្យហាងមួយនេះនៅតែតំណើរការរហូតដល់សព្វថ្ងៃ ខណៈដែលសម្អាងការលោកមានកញ្ចប់តម្រូវតាមភ្ញៀវគ្រប់លំដាប់ដែលចង់បានហើយតាំងពីខែកក្កដា ឆ្នាំ២០២២ ចាប់ផ្ដើមមានអតិថិជនឡើងវិញ។ដោយឡែកសម្រាប់គ្លីនិកវិញលោកថាភ្ញៀវគ្រប់ប្រភេទចូលទៅគាំទ្រសេវ៉ាកម្មព្រោះហាងលោកមានផលិកតផលល្អ និងគ្រូពេទ្យជំនាញមានឯកទេសត្រឹមត្រូវ ទើបធ្វើឲ្យចុងក្រោយនេះលោកសង្កេតឃើញថាអ្នកដែលចូលចិត្តកែសម្ផស្សនៅក្រៅស្រុកបានមានទំនុកចិត្តងាកមកធ្វើនៅក្នុងស្រុកវិញម្ដង។ ប៉ុន្ដែនៅពេលសួរថាតើអាជីវកម្មទាំង៣ខាងលើរបស់លោកតំណើរការព្រមគ្នាបែបនេះត្រូវចំណាយទុនអស់ទឹកប្រាក់ប៉ុន្មាននោះលោកស៊ីន ឌី មិនប្រាប់ទិន្នន័យឡើយ តែលោកថាការគ្រប់គ្រងហាង៣ក្នុងពេលតែមួយធ្វើឲ្យលោកមិនអាចដកឃ្លាវិលទៅសម្ដែងភាពយន្ដដួចមុនទៀតឡើយ ព្រោះរើរខ្លួនមិនរួច។...

|
Published On: August 19, 2022