ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា ថាជាវេលាចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ
អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈដែលតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានប្រកាសថា អាចជាឱកាសចុងក្រោយសម្រាប់លោកក្នុងវិថីសិល្បៈ។ លោក ម៉ា ច័ន្ទបញ្ញា បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកគឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានការគាំទ្រ និងការគោរពស្រលាញ់ជាខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់មិនថា ក្មេងចាស់ប្រុសស្រីឡើយ ។ អ្នកគាំទ្រក៏កំពុងរង់ចាំការវិលត្រឡប់ជាថ្មីរបស់លោកផងដែរ ប៉ុន្តែហាក់ស្រងាកចិត្តបន្តិច ខណៈដែលលោក បានព្រលយពាក្យមួយឃ្លាទំនងជាចងចាកចេញពីឆាកតន្រ្តី។ បើយោងតាមសំណេររបស់លោកដែលបង្ហោះលើបណ្ដាញសង្គមមានខ្លឹមសារថា «ការចូលឆាកសិល្បៈម្ដងនេះ ប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើនអារម្មណ៍ខ្មាស់អៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើនផងដែរ»។ បុរសសង្ហាររូបនេះបានបញ្ជាក់ថា...