គួច ខេវិន

  បំណងរបស់លោកគួច ខេវិន បានសម្រេច ក្រោយចំណាត់ការរបស់សមត្ថកិច្ច

ជាការពិតណាស់ រូបភាពក្មេងប្រុសតូចម្នាក់អាយុក្រោម១០ឆ្នាំ ត្រូវបានមន្រ្ដីអាជ្ញាធរជាតិ​អប្សរា​បង្កអំពើហឹង្សារវ៉ៃ ទះលើកុមារម្នាក់ដែលលក់សត្វកូនអណ្ដើកនៅ​បរិវេណមុខប្រាសាទ​អង្គរ​វត្តកាល​ពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមបង្ហាញការខឹង​សម្បារលើក្រុមជនបង្កហឹង្សារលើកុមារនោះយ៉ាងខ្លាំងដោយខ្លះថា ជនទាំងនោះមិនសក្ដិសម ធ្វើជាមន្រ្ដីស៊ីប្រាក់ខែរាស្រ្ដឡើយ ព្រោះសូម្បីតែកុមារ ក៍ពួកគេមិនលើកលែងដែរ ខណៈ​ខ្លះទៀតស្រណោះអាណិតក្មេងនោះរហូតដល់ហូទឹកភ្នែកទៀតផងថា”កោតតែជនបង្កហឹង្សារលើដៃវាយក្មេងទៅរួច ?”។ ចំណែកលោកគួច ខេវិន ក៍បានចេញប្រតិកម្មចំពោះអំពើហឹង្សារ​ដែលមន្រ្ដីអាជ្ញាធរជាតិ​អប្សរា វាយក្មងផ្អើលភ្ញៀវទេសចរនិងអ្នកលេងបណ្ដាញសង្គមនេះដែរដោយលោកបានទាម​ទារឲ្យច្បាប់ចាត់ការលើមន្រ្ដីប៉ុន្មាននាក់នេះនិងផ្ដន្ទាទោសទៅតាមច្បាប់ មិនមែនអាងសុំ​ទោស​​រួច​ខ្លួននោះទេ។អតីតអគ្គនាយកទូរទស្សន៍CTN ,Seatv និងEtv លោកគួច ខេវិន បានថ្លែងសារយ៉ាងឈឺចាប់ព្រោះអាណិតក្មេងតូចម្នាក់ដែលត្រូវមន្រ្ដីនោះវាយគ្មានមេត្តាក្នុងសម្លៀកបំពាក់ឯក​សណ្ឋាន​អាជ្ញាធរអប្សរា ដែលបង្ហាញពីចរឹកបាតផ្សារ ប្រើអំពើហឹង្សាវាយក្មេង...

|
Published On: January 14, 2024