ផ្សេងៗ
មីជាតិដាក់MVមួយបទនេះវីដេអូកំរិត អន្តរជាតិ បទ«មីឆុង មីឆា»ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា
ទស្សនិកជនបានស្តាប់បទចម្រៀង « មីឆុង មីឆា » ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា រួចហើយនាពេលកន្លងមក ដោយឡែកឆាប់ៗខាងមុខនេះទស្សនិកជននឹងបានឃើញស្នាដៃសម្តែងរបស់តារាចម្រៀងទាំងពីរដួងក្នុងវីដេអូចម្រៀងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ មិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនមីជាតិ ។ កន្លងមកមានការដាក់សំនួរជាច្រើន ពីមហាជនថាតើMV បទនេះ នឹងចេញជាផ្លូវការនៅពេលណាផងដែរ? តាមប្រភពច្បាស់ការ បានឱ្យដឹងថា MV បទនេះនឹងចេញជាផ្លូវការឆាប់ៗនេះហើយ...
ស៊ីលីកូលើផ្ទៃមុខ! ប្រុស ខួច ថាមិនមែនទើបតែចាក់មួយឆ្នាំមុនទេ គឺ១០ឆ្នាំហើយ
តារាសម្ដែងវ័យក្មេងប្រុស ខួច បានចេញមុខបញ្ជាក់ជាថ្មីម្ដងទៀតនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហានៅលើផ្ទៃមុខរបស់ខ្លួនដែលធ្វើឱ្យលោកត្រូវចេញទៅប្រទេសវៀតណាមបន្ទាន់ដើម្បីព្យាបាលកាលពីពេលថ្មីៗនេះ ។ ប៉ុន្មានថ្ងៃមកនេះរឿងរ៉ាវរបស់ប្រុស ខួច ត្រូវបានចុះផ្សាយព្រោងព្រាតនៅលើបណ្ដាញសង្គម ក្រោយធ្លាយដំណឹងថា ស៊ីលីកូនៅផ្ទៃមុខរបស់តារាសម្ដែងវ័យក្មេងស្រស់សង្ហារូបនេះស្រាប់តែមានបញ្ហា ហើយលោកត្រូវទៅប្រទេសវៀតណាម ដើម្បីជួបគ្រូពេទ្យធ្វើការព្យាបាល និងយកស៊ីលីកូចេញពីផ្ទៃមុខរបស់ខ្លួន ដោយសារស៊ីលីកូដែលបានចាស់កាលជាងមួយឆ្នាំមុននោះមានបញ្ហា ។ រឿងនេះប្រុស ខួច ក៏ត្រូវបានមហាជនមួយចំនួនបញ្ចេញមតិវាយប្រហារមិនតិចនោះដែរ ។ ក្រោយបានឃើញមតិជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមមានទាំងការរិះគន់ និងចម្ងល់ផងនោះប្រស ខួច ក៏បានបញ្ជេញសំណេរមួយបញ្ជាក់ជាថ្មីជុំវិញករណីខាងលើនេះ ។ ដោយប្រុស...