មីជាតិដាក់MVមួយបទនេះវីដេអូកំរិត អន្តរជាតិ បទ«មីឆុង មីឆា»ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា

ទស្សនិកជនបានស្តាប់បទចម្រៀង « មីឆុង មីឆា » ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា រួចហើយនាពេលកន្លងមក ដោយឡែកឆាប់ៗខាងមុខនេះទស្សនិកជននឹងបានឃើញស្នាដៃសម្តែងរបស់តារាចម្រៀងទាំងពីរដួងក្នុងវីដេអូចម្រៀងដែលមានលក្ខណៈស្តង់ដាអន្តរជាតិ មិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនមីជាតិ ។

កន្លងមកមានការដាក់សំនួរជាច្រើន ពីមហាជនថាតើMV បទនេះ នឹងចេញជាផ្លូវការនៅពេលណាផងដែរ?

តាមប្រភពច្បាស់ការ បានឱ្យដឹងថា MV បទនេះនឹងចេញជាផ្លូវការឆាប់ៗនេះហើយ បន្ទាប់ពីបានទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនមីជាតិ ផលិតMVបទនេះ ខ្នាតធំតែម្ដង ដោយបញ្ចេកទេសនៃការថត ប្រើប្រាស់កាមេរ៉ាស៊េរីទំនើប មានតម្លៃប្រហែល ២០ ម៉ឺនដុល្លារ ដែលគេដឹងថា ក្រុមហ៊ុនGalaxy Navatra បានទិញកាលពីប៉ុន្មាន ៥ឆ្នាំមុន ដើម្បីថតMV ទាំងមូល។

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពខ្លះៗដែលកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា កំពុងថតនៅក្នុង MV ចម្រៀង « មីឆុងមីឆា » មិនថាស្ទាយនៃការតុបតែងខ្លួន និងការស្លៀកពាក់របស់តារាចម្រៀងទាំងពីរដួង ពិតជាប្លែក គួរឱ្យចាប់អារម្មណ៍ ជាពិសេសបច្ចេកទេសនៃការថតអាចនិយាយបានថា ពិតជាអស្ចារ្យ ត្រូវតាមស្តង់ដាអន្តរជាតិយ៉ាងពិតប្រាកដ ។  

បើតាមសម្តីអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបញ្ជាក់ប្រាប់ថា MV ចម្រៀង « មីឆុង មីឆា » ដែលច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនឹងចេញនៅមុនអំឡុងបុណ្យ ភ្ជុំបិណ្ឌ ខ្មែរ នាពេលឆាប់ៗខាងមុខ ។ ក្នុង MV ចម្រៀងនេះផងដែរគឺផលិតឡើងយ៉ាងសម្រិតសម្រាំងត្រូវនឹងស្តង់ដាអន្តរជាតិ ដោយសារតែមានការឧបត្ថម្ភធំពីក្រុមហ៊ុន មីជាតិ ។

បើចង់ដឹងច្បាស់ថា MV ចម្រៀង « មីឆុង មីឆា » របស់កំពូលតារាចម្រៀងល្បីឈ្មោះទាំងពីរដួង មានអ្វីប្លែកនោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានាពេលឆាប់ៗខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *