មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ អ្នកកំពង់ស្ពឺ ចាំទទួលផងណា។
នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅក្បែរផ្សារត្រពាំងក្រឡឹង ឃុំគរីវ័ន្ត ស្រុកភ្នំស្រួច ចាប់ពីម៉ោង៨យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនារាំលេងកម្សាន្តបានដោយសេរី ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ , កញ្ញា តន់ ចន្ទសីម៉ា ,លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ និង បេក្ខជនកម្មវិធីប្រឡងចម្រង CAMBO RAPPER ជាដើម… ដោយឡែកនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ទស្សនិកជននឹងជួបជាមួយតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា និង កញ្ញា លីនដា , លោក រាជ ប្រាថ្នា និងលោក Nak Fake ។
ការប្រគំតន្រ្តី DAZZ TOUR CONCERT RIDE THE BEAT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពរីករាយដល់អ្នកគាំទ្រ៕


