នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងកម្លាំងថៃបានប្រព្រឹត្តទង្វើអមនុស្សធម៌ និងអគុណធម៌ដ៏សាហាវឃោរឃៅដោយបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរបួសចំនួន៣នាក់។
