តារាចម្រៀង សុខុម រចនា ប្រកាសថ្កោលទោសចំពោះទង្វើរំលោភបំពានរបស់ថៃ លើបូរណភាពទឹកដី អធិបតេយ្យកម្ពុជា និងសិទ្ធិមនុស្ស នៅព្រៃចាន់

តារាចម្រៀង សុខុម រចនា បានចេញសារប្រកាសថ្កោសទោសយ៉ាងខ្លាំង ចំពោះទង្វើរំលោភបំពានរបស់អាជ្ញាធរថៃ មកដែនអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសិទ្ធិមនុស្សមកលើប្រទេសកម្ពុជា យ៉ាងកម្រោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់របស់ថៃមកលើដែនអធិបតេយ្យកម្ពុជា។

កាលពីចុងសប្តាហ៍ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ តារាចម្រៀង សុខុម រចនា បានប្រកាសលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងខ្ញុំ សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរំលោភបំពានរបស់កម្លាំងចម្រុះថៃ
លើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជានិងរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅភូមិព្រៃចាន់»។

ដោយរំលោភលើ៖
ទី1 រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់
ទី2 រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC
ទី3 រំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី 2 មាត្រាទី 4 នៃ MOUឆ្នាំ 2000
ទី4 ជាសកម្មភាពរំលោភលើសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិក្នុងការទទួល
លំនៅឋាននិងជីវភាពសមរម្យ។

តារាចម្រៀង សុខុម រចនា ក៏បានប្រកាសសូមអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសទង្វើរំលោភបំពានរបស់ថៃនិងចាត់វិធានការចាំបាច់ ដើម្បីឲ្យប្រទេសនេះបញ្ឈប់ទង្វើឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាយ៉ាងក៏គឃ្លើនបែបនេះតទៅទៀត៕