Adam Cheng ឬតួ ឆលីហៀង ធ្លាប់បង្ហើបប្រាប់អាថ៌កំបាំងសុខភាពរឹងមាំ និងវ័យក្មេង

តារាភាពយន្តជើងចាស់ទីក្រុងហុងកុង លោក Adam Cheng ដែលល្បីល្បាញតាមរយៈតួអង្គដែលលោកសម្តែងមានឈ្មោះថា «ឆ លីហៀង» ធ្លាប់បានចែករំលែកពីអាថ៌កំបាំងថែរក្សាសុខភាពមានវ័យក្មេងរបស់លោក ក្រោយពីក្រុមអ្នកគាំទ្របានឃើញលោកនៅអាកាសយានដ្ឋាន មើលទៅលោកនៅតែមានវ័យក្មេងសុខភាពរឹងមាំទោះជាលោកស្ថិតនៅក្នុងវ័យជាង៧០ឆ្នាំទៅហើយយ៉ាងណាក្តី។

ក្រោយរូបភាពរបស់លោក នៅអាកាសយានដ្ឋានត្រូវបានចែកចាយ ក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថារូបសម្រស់របស់លោកមិនមានការប្រែប្រួលអ្វីគួរអោយកត់សម្គាល់សោះក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។ លោក Adam Cheng ឬ«ឆ លីហៀង» ដែលជាតារាភាពយន្តចាស់វស្សាមួយរូបប្រឡូកចូលក្នុងវិស័យសិល្បៈមកច្រើនជាង៥០ឆ្នាំ ធ្លាប់បានចែករំលែកអាថ៌កំបាំងរក្សារូបសម្រស់អោយនៅវ័យក្មេង។

តារាភាពយន្តរូបនេះប្រាប់ថា លោកមិនទទួលទានសុរាស្រវឹងប្រមឹកខួបនោះឡើយ។ លោកទទួលទានស្រាក្រហមបន្តិច មុនពេលទទួលទានដំណេក(ត្រឹមតែ១ស្លាបព្រាបាយគឺគ្រប់គ្រាន់)។ ស្រាក្រហមដែលបានកំដៅក្តៅៗ បានបណ្តេញជាតិអាល់កុលចេញ ដូច្នេះល្អចំពោះសុខភាពផ្នែកបេះដូងនិងក្រពះ។ Adam Cheng បន្តថា លោកទទួលទានទឹកត្រជាក់ និងមិនជក់បារីសោះឡើយ។ ដើម្បីជួយថែទាំសុខភាពលោកអោយកាន់តែល្អនោះ Adam ប្រាប់ថាលោកចាំបាច់ត្រូវតែទទួលទានដំណេកអោយបានគ្រប់គ្រាន់ជារៀងរាល់យប់។ ប្រសិនបើលោកមិនត្រូវចេញទៅធ្វើការងារខាងក្រៅទេ លោកជ្រើសរើសការទទួលទានអាហារនៅផ្ទះ ហើយលោកជៀសវាងខ្លាំងណាស់មិនទទួលទានអាហារនៅខាងក្រៅ។

តារាភាពយន្តជើងចាស់ទីក្រុងហុងកុង លោក Adam Cheng ឬ «ឆ លីហៀង» កើតនៅខែកុម្ភៈឆ្នាំ១៩៧៤ បច្ចុប្បន្នអាយុ៧៥ឆ្នាំ លោកជាតារាភាពយន្តហុងកុងល្បីមួយរូបប្រចាំទូរទស្សន៍ហុងកុង TVB។ បន្ថែមពីលើនេះលោកក៏ជាតារាចម្រៀងមួយរូបផងដែរ។ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ១៩៦៧ នឹងបន្តរហូតមកដល់ពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *