លោកឧកញ៉ា ឡេង និមល អនុប្រធាន យុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ រឿន ស្រីពេជ្រ កាលពីពេលថ្មីៗនេះ បាននាំយកអំណោយ និងធ្វើម្ហូបដោយផ្ទាល់ដៃចែកជូនបងប្អូន នៅមណ្ឌល «ទឹកដីសប្បាយ» នៅភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ឧកញ៉ា ឡេង និមល បានលើកឡើងអមជាមួយនឹងអារម្មណ៍សប្បាយរីករាយថា នៅពេលក្រុមការងារបូជាការពារយុត្តិធម៌ បានទៅដល់ ក្មេងៗ ប្អូនៗនៅទីនោះបង្ហាញអារម្មណ៍សប្បាយរីករាយ រំភើប និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។
ក្រោយពីសំណេះសំណាលជាមួយប្អូនៗរួច លោកឧកញ៉ា និងលោកជំទាវបានចូលទៅធ្វើម្ហូប សម្លរតុងយ៉ាំបង្កង យ៉ាងឈ្ងុយឆ្ញាញ់ពិសារ។ បន្ទាប់ពីស្លរឆ្អិន លោកឧកញ៉ា បានដួសដាក់ចានរៀបចំដាក់ចានជូនប្អូនៗគ្រប់ៗគ្នា។
ឆ្លើយតបជាមួយនឹងទឹកចិត្ដដ៏ល្អនេះ ប្អូនៗនៅមណ្ឌល «ទឹកដីសប្បាយ» បានថ្លែងអំណរគុណលោកឧកញ៉ា និងក្រុមការងារយុវជនបូជាការពារយុត្តិធម៌ និងបានស្នើឱ្យលោកមកធ្វើម្ហូបឱ្យហូបនៅលើកក្រោយៗទៀត។
សូមជម្រាបជូនថា ឧកញ៉ា ឡេង និមល អនុប្រធាន យុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ និងក្រុមការងារ ជានិច្ចកាលតែងតែចែករំលែកក្ដីស្រឡាញ់ អំណោយជាអង្ករ គ្រឿងឧបភោគ និងបរិភោគ រួមជាមួយនឹងថវិកាជាច្រើនដល់បងប្អូនដែលមានជីវភាពខ្វះខាត ខ្វះភាពកក់ក្ដៅមិនថា កីឡាករ សិល្បៈករ សិល្បៈការិនី កុមារកំព្រា កុមារនៅតាមមណ្ឌលនានានោះទេ៕




















https://t.me/officials_pokerdom/3157
Your point of view caught my eye and was very interesting. Thanks. I have a question for you.