មិនឱបដៃឈរមើលឡើយ! ខាត់ សុឃីម និង គង់ ចាន់ស្រីមុំ ខំជួយ ប្រាសាទ ដាវីន ពីចម្ងាយ ដើម្បីដណ្ដើមមកុដបវរកញ្ញាចក្រវាឡនៅ Mexico

ខណៈដែលបវរកញ្ញាតំណាងកម្ពុជា អ្នកនាង ប្រាសាទ ដាវីន កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Universe 2024 លើឆាកអន្តរជាតិនាប្រទេស Mexico នោះគេសង្កេតឃើញមហាជនអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនបានជម្រុញលើកទឹកចិត្តពីក្រោយ និងបានស្នើដល់កូនខ្មែរឱ្យរួមដៃគ្នាបោះឆ្នោតឲ្យ ប្រាសាទ ដាវីន ដើម្បីដណ្ដើមជយជម្នះជូនជាតិមាតុភូមិ ។

តារាពហុកជំនាញអ្នកនាង ខាត់ សុឃីម បើទោះជាកំពុងរវល់នឹងការពង្រឹងមុខជំនួញដែលទើបតែសម្ពោធថ្មីៗ ប៉ុន្តែតារាស្រីរៀមច្បងរូបនេះមិនបានឈរឱបដៃមើលកូនខ្មែរដែលកំពុងតំណាងឱ្យជាតិកម្ពុជាប្រកួតនៅក្រៅប្រទេសឡើយ ពោលគឺអ្នកនាង ខាត់ សុឃីម បានអំពាវនាវឲ្យចូលរួមគាំទ្រ Miss Universe Cambodia ដែលកំពុងឈរជើងប្រកួតនៅឯប្រទេស Mexico ផងដែរ។ ម្យ៉ាងទៀត អ្នកនាង ខាត់ សុឃីម បានស្នើអ្នកគាំទ្រស្រាក់ដៃគ្នា ចូលរួមVoteឲ្យMiss Universe Cambodia ២០២៤ ប្រាសាទ ដាវីន ទៀតផង ។

ក្រៅអ្ននាង ខាត់ សុឃីម គេឃើញមានអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានចេញស្នើដល់ទស្សនិកជនចូលបោះឆ្នោតគាំទ្រ ប្រាសាទ ដាវីន ដែលបានតំណាងឲ្យកម្ពុជាចូលរូមប្រកួតកម្មវិធី បវរកញ្ញាចក្កវាឡលើកទី៧៣ ឆ្នាំ២០២៤ លើទឹកដីប្រទេស Mexico ។ បើតាមខ្លឹមសាររបស់អ្នកនាង គង់ ចាន់ស្រីមុំ បានលើកឡើងនឹងអំពាវនាវថា៖ ពេលនេះ បរវកញ្ញាតំណាងកម្ពុជា ប្រាសាទ ដាវីន កំពុងទាមទារនូវការជួយជ្រោមជ្រែងពីសំណាក់មហាជនខ្មែរទូទៅ តាមរយៈការបោះឆ្នោត(Vote) ដោយផ្ដោតសំខាន់លើការងារសង្គមដែល បវរកញ្ញា ប្រាសាទ ដាវីន បានធ្វើកន្លងមក ។ ហើយការបោះឆ្នោតរបស់បងប្អូន គឺពិតជាសំខាន់ ដើម្បីឱ្យកម្ពុជាទទួលបានពានរង្វាន់ Top10 Voice for Change ។

គេនៅបានថា បវរកញ្ញាតំណាងកម្ពុជា ប្រាសាទ ដាវីន ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia 2024 បានចេញដំណើរពីប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់ Miss Universe លើកទី73 នៅឯប្រទេស Mexico កាលពីថ្ងៃទី 27 ខែតុលា កន្លងទៅ ខណៈកម្មវិធីនេះឈាន ចូលដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ១៦ វិច្ចកា ខាងមុននេះ ។

ប្រាសាទ ដាវីន ជាស្ត្រីមានបទពិសោធន៍ ចំណេះដឹង និងភាសា ប៉ុន្តែបើទោះជាយ៉ាងណាក្នុងនាមជាអ្នកគាំទ្រ និងប្រជាជាតិតែមួយគួរចូលរួមបោះឆ្នោតដើម្បីបង្ហាញពីការគាំទ្របវរកញ្ញាតំណាងប្រទេសកម្ពុជារូបនេះនៅក្នុង Voice For Change ដែលផ្ដោតសំខាន់លើការងារសង្គម ដែល ប្រាសាទ ដាវីន បានធ្វើកន្លងមក ។ ការបោះឆ្នោតនេះ នឹងជួយឲ្យបរវកញ្ញាអាចទទួលបានជ័យលាភីពានមាស និងប្រាក់ ក្នុងចំណោមប្រទេសទាំង១០ សម្រាប់ការងារសប្បុរសសម្រាប់ការអភិវឌ្ឍន៍ប្រកបមាននិរន្តរភាព ៕

Leave a Reply

Your email address will not be published. Required fields are marked *