កាន់តែប្លែកជាមួយកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បទ« Unlucky Day » ក្នុងអាប៊ុម Black-Red

បន្ទាប់ពីបានចេញបទចម្រៀង « KOV » និងបទ « Alright » នៅក្នុងអាល់ប៊ុមចម្រៀង Black-Red រួច កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងលើស្នាដៃថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នៅក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ ដោយឡែកថ្មីៗនេះកញ្ញា តន់ ចន្ទសីម៉ា បានបន្ថែមនូវរសជាតិថ្មីមួយបែបផ្សេងទៀត ក្នុងបទចម្រៀង « Unlucky Day » ស្តាប់ហើយគួរឱ្យចង់ស្តាប់ទៀត បើទោះបីជាបទចម្រៀងនេះសេដបន្តិចក្តី ។

កញ្ញា តន់ ច័ន្ទសីម៉ា មិនត្រឹមតែផ្លាស់ប្តូរទាំងស្ទាយតុបតែងខ្លួន និងស្ទាយច្រៀងនៅក្នុងបទចម្រៀង « Unlucky Day »ប៉ុណ្ណោះទេ នាងថែមទាំងបានធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀងនេះផងដែរ ទាំងក្បាច់រាំ ទាំងទឹកមុខ កញ្ញា តន់ ចន្ទសីម៉ា ទទួលបានការសរសើរខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីបានទស្សនាបទចម្រៀងនេះរួច ។

ក្នុងអាល់ប៊ុមចម្រៀង Black-Red បានបង្ហាញឱ្យឃើញថា កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលពិបាកនិងរកគូប្រដូចបាន ថ្វីដ្បិតតែបទ « Unlucky Day » ធ្លាប់បានចេញប៉ុន្មានខែមុនមកហើយក្តី តែរសជាតិថ្មីនៅក្នុងអាល់ប៊ុមចម្រៀង Black-Red កាន់តែបង្ហាញឱ្យឃើញថា កញ្ញា តន់ ចន្ទសីម៉ា ពិតជាខ្លាំងមិនធម្មតា មិនថារសជាតិ សេដ ខូចចិត្ត តែនាងអាចធ្វើឱ្យអ្នកជុំវិញខ្លួនសប្បាយជាមួយបទចម្រៀងនេះ ជាក់ស្តែងតតាមរយៈវិដេអូនៃបទចម្រៀង «Unlucky Day » ដែលមហាជនបានឃើញស្រាប់ ។

កញ្ញា តន់ ចន្ទសីម៉ា ក៏នឹងត្រៀមចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀត ដើម្បីតម្រូវទីផ្សារបច្ចុប្បន្ន ជាក់ស្តែងរាល់បទចម្រៀងរបស់នាងបានចេញលើបណ្តាញសង្គម ហ្វេសប៊ុក និង យូធូប ម្តងៗ គឺសន្ទុះនៃការគាំទ្រខ្លាំងមិនធម្មតាទេ និងមានអ្នកចូលមើលរាប់លានដងត្រឹមតែរយៈពេលខ្លី ។

តាមរយៈស្នាដៃថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា គឺបានធ្វើឱ្យមហាជនជាច្រើនពេញចិត្ត និងលាន់មាត់សរសើរមិនដាច់ពីមាត់ ជាពិសេស ការតុបតែងខ្លួន ការតុបតែងឆាក ប្លង់ និងការកាត់តជាដើម… គឺពិតជាប្លែក និង គួរឱ្យចាប់អារម្មណ៍ណាស់ ។ កុំភ្លេចរងចាំស្នាដៃថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ជាបន្តទៀត នៅក្នុងបទចម្រៀងថ្មីៗពីអាល់ប៊ុក Black-Red ៕

Leave a Reply

Your email address will not be published. Required fields are marked *