ស្ដេចរ៉េបចុងចួន KingChi ប៉ះ BK8 E-sport ផ្ទុះការចាប់អារម្មណ៍មិនធម្មតា

តារាចម្រៀងរ៉េប ដែលសម្បូរដោយវោហារស័ព្ទរ៉េបក្នុងបទចម្រៀងរលូនដូចចាក់ប្រេងដូង គឺ KingChi កំពុងតែមានការផ្ទុះចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាក្រុមគាំទ្រជាច្រើនរបស់ខ្លួន តាមរយៈការបង្ហាញខ្លួនជាមួយនឹងបទរ៉េប ដ៏គួរទាក់ទាញនៅក្នុងវីដេអូបទចម្រៀងមួយ ។

KingChi គឺជាតារាចម្រៀងរ៉េបដែលមហាជនបានស្គាល់លោកជា Coach នៅក្នុងកម្មវិធីដ៏ល្បីគឺ The Rapper Cambodia ដែលសហការជាមួយ VannDa និងតារារ៉េបដ៏ល្បីផ្សេងៗទៀត ។ អស់រយៈពេលជាច្រើនឆ្នាំ KingChi បានអង្រួនដួងចិត្តប្រិយមិត្ត ក្រុមអ្នកគាំទ្ររបស់ខ្លួន តាមរយៈបទចម្រៀងជាច្រើនបទកន្លងមក ដូចជាបទវីវក់, 1life, ធុញទ្រាន់ និងមានបទជាច្រើនទៀតផងដែរ ។

នាពេលថ្មីៗកន្លងមកនេះ តារាចម្រៀងរ៉េបរូបនេះ កំពុងតែមានការទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងវីដេអូបទចំរៀងមួយ គឺ It’s Show time ដែលជាការសហការ ការងាររវាងតារាចម្រៀងរ៉េប KingChi ជាមួយនឹង BK8 E-sport ដែល BK8 គឺជា App LiveTV ក្នុងការផ្សាយបន្ដផ្ទាល់រាល់កម្មវិធី កីឡាបាល់ទាត់ និងកម្មវិធី កីឡាជាច្រើនប្រភេទផ្សេងទៀត ជាមួយនឹងគុណភាពដ៏ច្បាស់ត្រជាក់ភ្នែកកម្រិត 4K ។

ងាកមកផ្តោតអារម្មណ៍ក្នុងការ ថតវីដេអូក្នុងបទចម្រៀង គឺពោរពេញទៅដោយភាពទាក់ទាញ ច្នៃប្រឌិត អមជាមួយការរ៉េបដ៏រស់រវើក ក្នុងអត្ថន័យបទចម្រៀង អំពីកម្មវិធីកីឡា ពី BK8 E-sport ដែលរួមកិច្ចសហការផ្លូវការ ជាមួយនឹង ក្រុមបាល់ទាត់ Aston Villa។

គួរបញ្ជាក់ថា ការផលិតបទចម្រៀងនេះឡើង គឺក្រោមគោលបំណង ភាពពេញនិយមក្នុងវិស័យ Hip Hop នាពេលបច្ចុបន្ប ក្នុងស្រទាប់ដួងចិត្ដប្រិយមិត្ដក្រុមអ្នកគាំទ្រ។ ដោយសារតែមានការគាំទ្របែបនេះ BK8 Esports បានរៀបចំការសហការផលិតវីដេអូបទចំរៀងនេះឡើង ក្នុងការចូលរួមលើកកម្ពស់វិស័យចម្រៀង HipHop នៅក្នុងប្រទេសកម្ពុជា ហើយកាន់តែជាពិសេសនោះ BK8 Esports អាចបង្ហាញពីវិស៍យកីឡា សម្រាប់ការណែនាំជូនក្រុមអ្នកគាំទ្រតាមរយៈអត្ថន័យរ៉េប ក្នុងបទចម្រៀង របស់ BK8 Esports LiveTV ផងដែរ។

តាមរយៈការផលិតឡើងនូវបទចម្រៀងរ៉េប១នេះ ដែលចេញពីការសហការរវាង KingChi និង BK8 Esports គឺសង្ឃឹមថានឹងទទួលបានការគាំទ្រគួរកត់សម្គាល់ពីសំណាក់ក្រុមអ្នកគាំទ្រ ក្នុងវិស័យ Hip Hop ជាពិសេសសម្រាប់ក្រុមអ្នកគាំទ្រលើវិស័យកីឡាបាល់ទាត់ ។ BK8 E-sport សូមបម្រើជូនការកម្សាន្ត ទស្សនាកម្មវិធីកីឡាជាច្រើនប្រភេទ ជាពិសេសគ្រប់កម្មវិធីផ្សាយផ្ទាល់កីឡាបាល់ទាត់ នៅលើ App LiveTV របស់ BK8 E-sport ក្នុងកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក ដូចជាការទស្សនាផ្ទាល់ ក្នុងកម្រិត4K ។ សូមចុចតំណភ្ជាប់ តាមរយៈលីងនេះ ដើម្បីទទួលបាននូវការកម្សាន្តទស្សនាកម្មវិធីកីឡា https://www.bk8khs.com/km-kh/home ។

 

Leave a Reply

Your email address will not be published. Required fields are marked *