អ្នកខេត្តកំពង់ចាមត្រៀមចុងសប្តាហ៍នេះ! មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ប្រជុំដោយកំពូលតារាល្បីៗលំដាប់ប្រទេសជាច្រើនដួង

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត កំពង់ចាម ហើយនៅសប្ដាហ៍នេះ  ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ០៦ និង ០៧ ខែមេសា ឆ្នាំ២០២៤ នេះ ដែលមានទីតាំង ទល់មុខសួនកំពង់រង់ចាំ (កោះពេជ្យ) ក្រុងកំពង់ចាម ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់ ។

កំពូល តារាចម្រៀងដែល នឹងចូលរួមច្រៀង មានដូចជា  កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក ខាន់ ជេមស៌, លោក គូម៉ា, លោក សុវត្ថិ មុនីវណ្ណ, អ្នកនាង ខាត់ សួស្តី, កញ្ញា ហ៊ិន លីដា, លោក Nak Fake, លោក រាជ ប្រាថ្នា និង លោក យឿន ពិសី។

ក្រៅ ពីការប្រគុំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើ ក៏ មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕

 

Leave a Reply

Your email address will not be published. Required fields are marked *