សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ប្រកាសផ្តល់អាយផេត (iPad) ជូនសិស្សនិទ្ទេស A 

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា, CUS ដែលគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា បានប្រកាស ផ្តល់អាយផេត(iPad) ចំនួន០៥ គ្រឿង​ជូនសិស្ស​និទ្ទេស A មានលំដាប់ពិន្ទុខ្ពស់​ជាង​គេលំដាប់ទី១ ,លំដាប់ទី២,លំដាប់ទី៣ ,លំដាប់ទី៤ និងលំដាប់ទី៥   ដែលបាន​មកចុះ​ឈ្មោះ​ចូលរៀននៅទីតាំងគោល ឬសាខាណាមួយរបស់CUS។

យោងតាមសេចក្ដីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការចេញដោយក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា នៅទូទាំងប្រទេសមានបេក្ខជនប្រឡង ជាប់និទ្ទេសAចំនួន១ ៦៧៣នាក់,និទ្ទេសBចំនួន៦ ៩៦៤នាក់, និទ្ទេសCចំនួន១៨ ៣០៨នាក់, និទ្ទេសDចំនួន៣៤ ២៤៦នាក់ និងជាប់និទ្ទេសEមានចំនួន៣៧ ២៦៩នាក់។

ចំពោះការប្រកាសផ្ដល់ជូនiPad ដល់សិស្សនិទ្ទេសAនាពេលនេះ គឺដើម្បីចូលរួមអនុវត្ដទិសដៅយុទ្ធសាស្រ្ត ឆ្នាំ២០២៣-២០២៧ របស់សាកលវិទ្យាល័យផង និងជាពិសេសគឺដើម្បីចូលរួមអបអរសាទរលើកទឹកចិត្ត ដល់ជ័យលាភីនិទ្ទេស A  ដែលបានខិតខំសិក្សារហូតសម្រេចបានលទ្ធផលប្រលងគួរជាទីមោទកភាព។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា តែងបានអនុវត្ត គោលការណ៍រួមគ្នាដើម្បីពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​,ពង្រឹងការផ្តល់សេវាអប់រំប្រកបដោយគុណភាព, ពង្រឹងវិធីសាស្រ្តបង្រៀន និងរៀន របស់និស្សិត តាមរយៈការស្រាវជ្រាវ,ពិសោធន៍, និងការអនុវត្តផ្ទាល់ដល់និស្សិត គឺជាមូលដ្ឋានចាំបាច់ ធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីCUS នឹងក្លាយជាមូលធនមនុស្ស បន្តវេននាពេល អនាគតប្រកបដោយសក្ដានុពល។   CUS បានត្រៀមខ្លួនជាប់ជានិច្ច ដើម្បីឆ្លើយតបនឹងការវិវត្តនៃ​វិទ្យា​សាស្រ្ត និងបច្ចេកវិទ្យា ដែលកំពុងមានការរីក ចម្រើនឥតឈប់ឈរ ខណៈបដិវត្តឧស្សាហកម្ម៤.០ បានបង្ហាញរូបរាងកាន់តែច្បាស់នាដើមសតវត្សទី២១នេះ និងជាសក្ខីភាពមួយបញ្ជាក់ថា ភារកិច្ចនៃអ្នកអប់រំបណ្តុះបណ្តាលធនធាន​មនុស្សកាន់តែសំខាន់ដើម្បីរួមគ្នា បង្វឹក ដុសខាត់ និស្សិត​ឱ្យទទួលបាន​ចំណេះដឹង ជំនាញ បំណិនវិជ្ជាជីវៈពិតប្រាកដ ​ដើម្បីប្រកួតប្រជែង​ក្នុងទី​ផ្សារ​ការងារ និងមុខរបរក្នុងបរិបថ​នៃសេដ្ឋកិច្ច​ឌីជីថលសម័យថ្មីនេះ។  សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS បាននឹងកំពុងបំពេញបេសកកម្ម បណ្តុះបណ្តាលនិស្សិតប្រកបដោយជោគជ័យចំនួនជាង៥ម៉ឺននាក់រួចមកហើយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងមាននិស្សិតកំពុងសិក្សាជិត២ម៉ឺននាក់ក្នុងឆ្នាំសិក្សាថ្មីនេះចាប់ពីកម្រិតបរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដោយមានទីតាំង​គោលនៅរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៦គឺ CUSសាខាកំពង់ចាម, CUSសាខាកំពង់ធំ, CUSសាខាសៀមរាប, CUSសាខាបន្ទាយមានជ័យ, CUS សាខាបាត់ដំបង និង CUS សាខាខេត្តកំពត ។

 

Leave a Reply

Your email address will not be published. Required fields are marked *