ថ្មីៗនេះតារាចម្រៀងរ៉េបជូរមុខលោក G-Devith និងគូស្នេហ៍អ្នកនាង ទេព បូព្រឹក្ស បានចូលរួមកម្មវិធី Fashion Week ពីរដងផ្ទួនៗគ្នាគឺ Brand D&G នៅទីក្រុង Milan ប្រទេស Italy កាលពីសប្តាហ៍មុន និង Fashion week របស់ Brand Elie Saab ដែលធ្វើឡើងនៅទីក្រុង Paris ប្រទេសបារាំងម្សិលមិញ ។
កម្មវិធី Fashion Week របស់ Elie Saab គឺធ្វើឡើងនៅថ្ញៃទី៣០ កញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ អ្វីដែលពិសេសនោះកម្មពិធីលំដាប់ពិភពលោកដែលធ្វើឡើងនៅបារាំងខាងលើនេះ ត្រូវបានគេដឹងថាមានភាពអធិកអធមខ្លាំង និងមានទំហំធំជាងឆ្នាំមុនដល់ទៅ២ដង ដោយក្នុងនោះក៏ឃើញមានវត្តមានបុគ្គលល្បី និងតារាអន្តរជាតិល្បីៗជាច្រើនរូបដូចជា Michele Morrone ជាតួឯកប្រុសក្នុងរឿង 366 ថ្ងៃ Lucy Hale ជាតួឯកស្រីក្នុងរឿងភាគ «Pretty Liars» ដែលចាក់ផ្សាយលើ Freeform និង Netflix ហើយក័មានវត្តមានតារាសម្តែងអន្តរជាតិ ជនជាតិចិន Gong Jun ជាដើម បានចូលរួម ក្នុងនោះក៏វត្តមានតារាចម្រៀងរ៉េបរបស់កម្ពុជាពីររូបផងដែរ នោះគឺប្ដីប្រពន្ធតារាចម្រៀងលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ។
បន្ទាប់ពីកម្មពិធីនេះបានបញ្ចប់ទៅដោយរលូន គេក៏បានឃើញម្ចាស់បទ «មហានគរ» លោក ជី ដេវីត បង្ហោះសំណេរយ៉ាងខ្លីដ៏មានន័យថា «ផ្កាយរះកណ្ដាលទីក្រុងប៉ារីស» ។
សូមបញ្ជាក់ផងដែរថា កម្មវិធី fashion week ដែលធ្វើឡើងបែបនេះគឺជាកម្មវិធីអញ្ជើញចូលរួមបែប VIP ពី Brand អន្តរជាតិធំៗផ្ទាល់ ដែលភាគច្រើនមានវត្តមានពី មហាសេដ្ឋីលំដាប់ពិភពលោក អ្នកអភិជន និង តារាអន្តរជាតិក្នុងគោលបំណាងបង្ហាញ Fashion ថ្មីៗដែលនឹងពេញនិយមនៅថ្ញៃអនាគត ។