កុមារី ល្អហួស បានសម្រេចបំណងប្រាថ្នា ក្រោយក្លាយជាម្ចាស់មកុដ Miss Preteen International Cambodia 2023

ទីបំផុតការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់យុវតី ល្អហួស ពិតជាបានសម្រេចមែន។ ពោលគឺនាងបានក្លាយជាម្ចាស់មកុដពីកម្មវិធី Miss Preteen International Cambodia 2023 ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃអាទិត្យទី៥ខែសីហា ឆ្នាំ២០២៣នេះ។ អ្នកគាំទ្រវិស័យបវរកញ្ញាបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់ ល្អហួស ដែលបានក្លាយជាម្ចាស់មកុដនៃកម្មវិធីមួយនេះ ព្រោះពួកគេយល់់ថា ពិតជាសាកសមខ្លាំងណាស់។

កន្លងមក ល្អហួស ដែលជាបេក្ខភាព Miss Preteen International  Cambodia 2023 បានរងនូវភាពស្រពិចស្រពិលក្នុងដំណើរប្រកួតដោយសារតែបញ្ហាសុខភាព ខណៈម្ដាយរបស់នាងរូចនេះមានចេតនាប្ដូរចិត្តលែងចង់ឱ្យកូនស្រីបន្តចូលរួមប្រកួតព្រោះបារម្ភពីសុខភាពរបស់កូន។

ទោះបីជាយ៉ាងណា យុវតីរូបនេះមិនព្រមដកចិត្តពីការប្រកួតនោះទេ។ ទោះជាម្ដាយបានធ្វើឲ្យមានការស្រពិចស្រពិលចំពោះបេសកកម្មរបស់ ល្អហួស នៅលើឆាកយ៉ាងណាក៏ដោយ នាងនៅតែបន្តខិតខំចូលរួមប្រកួតប្រជែងនៅគ្រប់វគ្គទាំងអស់ និងទទួលបានការជួយជ្រោមជ្រែងឡើងវិញពីសំណាក់ក្រុមគ្រួសារទៀតផង។ទីបំផុតទៅគេនៅតែបនាឃើញវត្តមានរបស់ ល្អហួស ដដែល ជាមួយនឹងស្នាមញញឹម ជាពិសេសក៏មានការចូលរួមគាំទ្រពីសំណាក់ក្រុមគ្រួសារបស់នាងផងដែរ។ ដោយឡែក អ្នកគាំទ្រ ពេលបានឃើញវត្តមានរបស់ល្អហួស ពួកគេក៏មានអារម្មណ៍សប្បាយចិត្តឡើងវិញ ពោលគឺអាយដលរបស់ខ្លួននៅតែបន្តចូលរួមប្រកួតសន្សំពិន្ទុពីកម្មវិធីដដែរ ដើម្បីឈានទៅសម្រេចក្ដីស្រមៃជាបន្តបន្ទាប់រហូតបានក្លាយជាការពិត គឺក្លាយជាម្ចាស់ពានពីកម្មវិធី Miss Preteen International Cambodia 2023។

គេដឹងថាការជ្រោមជ្រែងឲ្យ ល្អហួស ចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីណាមួយមិនមែនជារឿងចៃដន្យនោះទេ។ ព្រោះជានិស្ស័យសិល្បៈរបស់នាង ដែលកើតចេញពីកំណើតផង ក្រោមការជ្រោមជ្រែងគ្រប់បែបយ៉ាងណាពីគ្រួសារ ។ ម្យ៉ាងទោះបីជាមិនទាន់បានចូលរួមក្នុងកម្មវិធីណាមួយពិតមែន ប៉ុន្តែស្រីតូចដែលត្រូវបានគេប្រដូចទៅនឹងតារាថៃ យ៉ាយ៉ា រូបនេះត្រូវបានដុះខាត់សមត្ថភាពជាប្រចាំរួមទាំងការថែទាំសម្រស់យ៉ាងដិតដល់ ។

កន្លងមកអ្នកប្រើប្រាស់បណ្ដាញសង្គមក៏ធ្លាប់បានលើកឡើងនូវគុណសម្បត្តិ៥យ៉ាងដែលគេជឿថាកុមារី ល្អហួស អាចដណ្តើមមកុដនាពេលអនាគត ឬក្លាយទៅជាបវរកញ្ញាដែលតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខមិនខានឡើយ ។

ទី១- នាងមានរូបសម្បត្តិស្រស់ស្អាតពីកំណើតទាំងទម្រង់មុខ រូបរាង និងកម្ពស់។

ទី២- នាងកើតក្នុងត្រកូលអ្នកស្តុកស្តម្ភ ដូចនេះមិនពិបាករៀបចំឈុតក្នុងការចំណាយនោះទេ ព្រោះគ្រួសារប្រាកដជាជួយជ្រោមជ្រែងរើសឈុតស្អាតៗទៅប្រឡងមិនខាន។

ទី៣- នាងនៅក្មេង តែនាងមានសមត្ថភាពប្រើប្រាស់ភាសាអន្តរជាតិបាន ដូចជា ភាសាអង់គ្លេស ថៃ ជាដើម ។

ទី៤- នាងមានមូលដ្ឋានគ្រឹះដើរម៉ូដរួចខ្លះទៅហើយ ស្របពេលកំពុងរៀនជាមួយគ្រូជំនាញផ្នែកដើរម៉ូដផងដែរ ។ និងទី៥- នាងមានសមត្ថភាពផ្នែកសិល្បៈដូចជា ច្រៀង សម្តែង រាំ យ៉ាងស្ទាត់ជំនាញផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *