ម្ចាស់បទ បង្ខំចិត្តបែក ប៉ះគ្នាក្នុង Road 2the star!

ពិតជាភ្ញាក់ផ្អើលណាស់ លើកទី១ ដែល លោក នីកូ សូលីកា និង កញ្ញា អេនជែលឡា ទាំងម្ចាស់បទ និង តួសំដែងក្នុងបទ បង្ខំចិត្តបែក ជួបគ្នាក្នុងកម្មវិធី Road 2the star ! សប្តាហ៍នេះ គឺពិតជាពិសេស ជាសប្តាហ៍ចុងក្រោយ របស់ Road 2the star ដែលនឹងកំណត់ថា បេក្ខជនជើងខ្លាំងរូបណា ដែលនឹងអាចឡើងទៅកាន់ឆាកផ្តាច់ព្រ័ត្រនៅថ្ងៃទី ៣០ ខែ កក្កដាខាងមុខនេះ។ សប្តាហ៍ចុុងក្រោយវិញ្ញាសារកាន់តែអស្ចារ្យ គឺវិញ្ញាសារ Debate super star បេក្ខជនទាំងអស់មានឪកាសបានច្រៀងផ្ទាល់ជាមួយគណ:កម្មការទាំង៣ និង គណ:កម្មការកិត្តិយស កញ្ញា អេនជែលឡា បើទោះបីជាច្រៀងជាមួយ super star ដែលជាតារាអាជីព ក៏បេក្ខជន Road 2the star នៅតែធ្វើបានយ៉ាងល្អ សប្តាហ៍នេះពិតជាល្អ ទាំងការរៀបចំឆាក ទាំងការជ្រើសរើសបទចម្រៀង ល្បីៗ មកច្រៀង debate ជាមួយគណ:កម្មការ គឺពិតជាទាក់ទាញ ធ្វើអោយ អ្នកទស្សនា កាន់តែច្រើនឡើងៗ ! ទីបំផុត Road 2the star ស្វែងរកឃើញហើយ បេក្ខជនជើងខ្លាំងដែលអាចឈានទៅដល់វគ្គ ផ្តាច់ព្រ័ត្រ សូមចូលទស្សនា វីដេអូ ទាំងអស់គ្នា ៖

https://fb.watch/lLelOJjghZ/

វគ្គផ្តាច់ព្រ័ត្រ Road 2the star នឹងធ្វើឡើង នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារទំនើបអុីអន៣ ! សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ទាំងអស់គ្នា!

Road 2the star មានការចាក់ផ្សាយផ្ទាល់ នៅរៀងរាល់ថ្ងៃ ពុធ វេលាម៉ោង 7:00PM តាមរយ:ហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star

Leave a Reply

Your email address will not be published. Required fields are marked *