ក្នុងកំឡុងពេលថតកម្មវិធី Road 2the star ពេទ្យមិនទាន់ អនុញ្ញាតិអោយ យូប៊ីន ដើរឬអង្គុយយូរបាន ទេ តែយូប៊ីននៅតែជំនះមកចូលរួមកម្មវិធី ដែលត្រូវថតតាំពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ភ្្លឺ គ្រប់គ្នាពិតជាស្ងើចសសើរចំពោះការតស៊ូនិងប្រឹងប្រែងរបស់យូប៊ីន តែយូប៊ីនបានឆ្លើយថា “ខ្ញុំធ្លាប់ខកខានចូលរួមកម្មវិធី Road 2the star តែខ្ញុំតាំងចិត្តថាពេលណាជើងរបស់ខ្ញុំបានធូរបន្តិចខ្ញុំត្រូវតែមក ទីបំផុតការតាំងចិត្តរបស់ខ្ញុំគឺខ្ញុំអាចធ្វើបាន ហើយខ្ញុំក៏ចង់អោយបេក្ខជនទាំងមានការតាំងចិត្តដូចជាខ្ញុំដែរ ទោះមានឧបសគ្គយ៉ាងណាកុំបោះបង់ នោះយើងនឹងអាចសំរេចបំណង” យូប៊ីន និយាយពាក្សនេះទាំងដែលខ្លួនឯងកំពុងអង្គុយនៅលើរទេះ ដែលកាន់តែធ្វើអោយគ្រប់គ្នារំជួលចិត្ត។ តាំងពីព្រឹក យូប៊ីន ចូលរួមថត ហើយចូលរួមបង្វឹកបេក្ខជនរហូតដល់ទៅ ៩នាក់ដោយមិនខ្លាចនឿយហត់ រីឯ ជេនី ជាប្អូនបង្កើតរបស់យូប៊ីន ក៏ប្រឹងប្រែងជាមួយបងស្រី ដើម្បីជួយបេក្ខជនដែរ ព្រោះវិញ្ញាសា ថតស្ពតពានិជ្ជកម្ម គឺជាវិញ្ញាសាដ៏លំបាកជាងគេ ក្នុងចំណោមវិញ្ញាសាប្រកួតទាំងអស់ ហេតុដូចនេះទាំងគណ:កម្មការ ទាំងតារាកិត្តិយសពិតយល់ពីផលលំបាករបស់បេក្ខជន ទើបម្នាក់ៗប្រឹងប្រែងណាស់ ស៊ូលំបាកខ្លួនឯង ធ្វើយ៉ាងណាអោយតែបេក្ខជន ឆ្លងផុតពីវិញ្ញាសារដ៏លំបាកនេះ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ វិញ្ញាសាកាន់តែលំបាក ព្រោះនៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ Road 2the star នឹងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ចង់ដឹងថាវិញ្ញាសាថតស្ពតពានិជ្ជកម្មលំបាកដល់កម្រិតណា សូមចូលទស្សនា វីដេអូ ទាំងអស់គ្នា ៖ https://www.facebook.com/road2thestar/videos/1002375931030152
Road 2the star មានការចាក់ផ្សាយផ្ទាល់ នៅរៀងរាល់ថ្ងៃ ពុធ វេលាម៉ោង 7:00PM តាមរយ:ហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star