រ៉ាប៊ី ធ្វើគណ:កម្មការលើកទី១ ម្នាក់ៗសឹងទប់មិនជាប់ជាមួយរ៉ាប៊ី!

នេះជាលើកទី១ដែល រ៉ាប៊ី បានធ្វើជាគណ:កម្មការក្នុងកម្មវិធីប្រកួតដ៏ធំ គឺកម្មវិធីប្រកួតទេពកោសល្យចម្រុះ Road 2 the star! ចូលដល់សប្តាហ៍ទី១០នេះ ROAD 2THE STAR បានឈានចូលដល់វិញ្ញាសារ Hit the stage ច្រៀងបទញាក់ ប្រាកដណាស់ ពេលដែលលឺបទញាក់ គ្រប់គ្នាតែងនឹកឃើញដល់ រ៉ាប៊ី ដែលពូកែរាំ ហើយមានបទញាក់ល្បីៗជាច្រើន គ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេល រ៉ាប៊ី ធ្វើជាគណ:កម្មការលើកទី១ រ៉ាប៊ី បានចែករំលែកបទពិសោធន៍ល្អៗ ដែលគ្រប់គ្នាមិនដឹងទេថា រ៉ាប៊ី មានតិចនិចល្អៗជាច្រើនយកមកបង្វឹកបេក្ខជន Road 2 the star ដែលអាចជួួយអោយបេក្ខជនដែលមិនចេះរាំ មិនចេះច្រៀង អាចវិវឌ្ឍន៍ខ្លួនបានយ៉ាងលឿន ទោះបីមានពេលហាត់សមត្រឹម3-4ម៉ោងតែប៉ុណ្ណោះ ។ សប្តាហ៍នេះកាន់តែប្លែក កាន់តែលេចធ្លោបេក្ខជនម្នាក់ៗ ប្រៀបដូចតារាអាជីព ដែលមានខន់សឺតផ្ទាល់ខ្លួន ទាំងភាពស្រស់សង្ហារ ទាំងក្បាច់រាំ គឺទាក់ទាញ រហូតធ្វើអោយគណ:កម្មការ សើចញញឹម រាំសប្បាយជាមួយបេក្ខជន អ្វីដែលសំខាន់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ Road 2 the star កាន់ែតមាន ការគាំទ្រ និងចំនួនអ្នកទស្សនាកើនឡើង រហូតដល់ ៤០មុឺននាក់ ក្នុងរយ:ត្រឹម ១៧ម៉ោង តើមូលហេតុអ្វីបានជា Road 2 the star មានសន្ទុះគាំទ្រកាន់តែខ្លាំង សូមចូលទស្សនា វីដេអូ ទាំងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *