តារាសម្ដែង អេង វ៉ាណង ពោលយ៉ាងខ្លោចចិត្ត ខណៈស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ

អ្នកគាំទ្រ និងមិត្តភក្តិក្នុងចង្កោមសិល្បៈហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:សុខៗស្រាប់តែតារាសម្តែងអ្នកនាង អេង វ៉ាណង បានទម្លាយពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួនដែលកំពុងរួមរិតដោយជំងឺដ៏កាចសាហាវមួយ ។ ជាមួយគ្នានឹងការទម្លាយពីស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរនោះតារាស្រី អេង វ៉ាណង ក៏បានបញ្ជាក់ថា ពេលនេះអ្នកនាងក៏អស់លទ្ធភាពក្នុងការព្យាបាលទៀតហើយដែរ ។

អ្វីដែលធ្វើឱ្យមហាជន និងមិត្តភ័ក្ដក្នុងចង្កោមសិល្បៈកាន់តែព្រួយបារម្ភនោះ គឺខណៈដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ និងអស់លទ្ធភាពក្នុងការព្យាបាល អ្នកនាង អេង វ៉ាណង បានពោលពាក្យយ៉ាងខ្លាចចិត្តទៅកាន់កូនៗទាំង៣ឱ្យមើលថែរខ្លួន បើថ្ងៃណាមួយលែងមានរូបនាង ។ បើទោះជាយ៉ាងណាអ្នកនាង អេង វ៉ាណង ក៏នៅតែប្រកាន់ជំហររឹងមាំថា នាងនឹងខំបន្តយកឈ្នះជំងឺដល់កាចសាហាវមួយនេះដើម្បីកូនៗរបស់អ្នកនាងទាំង៣ ។

ដោយនៅលើហ្វេសប៊ុកអ្នកនាង អេង វ៉ាណង បានរៀបរាប់យ៉ាងខ្លោចចិត្តយ៉ាងដូច្នេះថា «ម៉ាក់ខំអស់ពីលិទ្ធភាពហើយ អស់ទាំងកំលាំងកាយចិត្ត អស់ទាំងលិទ្ធភាពព្យាបាល ម៉ាក់មិនដឹងថាត្រូវទ្រាំបានដល់ពេលណាទេ បើថ្ងៃណាមួយលែងមានម៉ាក់ កូនត្រូវតែមើលថែរខ្លួនណា ម៉ាក់មានតែពាក្យថាស៊ូ ម៉ាក់នឹងខំបន្តយកឈ្នះជំងឺដល់កាចសាហាវមួយនេះ ដើម្បីកូនៗរបស់ម៉ាក់ទាំង៣ អគុណអ្នកមានគុណរបស់កូន អគុណបងប្អូនអ្នកសិល្បះទាំងអស់គ្នា នឹងបងប្អូនក្នុង ហ្វេសបុកទាំងអស់ ដែរសួរសុខទុក្ខ ពីនាងខ្ញុំ អេង វ៉ាណង» ។

សូមបញ្ជាក់ថា​ អ្នកនាង​ អេង​ វ៉ាណង​ កំពុងមានជំងឺមហារីក​ ។​ក្រោយទម្លាយពីស្ថានភាពជំងឺ​ដែលហាក់កំពុងតែបាក់ទឹកចិត្តនេះ មហាជនអ្នកគាំទ្ររួមទាំងសិល្បករ-សិល្បការិនីជាច្រើនបានផ្ញើសារលើកទឹកចិត្តដល់អ្នកនាង អេង វ៉ាណង ឱ្យបន្តប្រឹងប្រែងជម្នះជំងឺដ៏កាចសាហាវនេះ និងជូនពរឱ្យអ្នកនាងឆាប់ជាសះស្បើយផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *