អគ្គនាយិកាសម្រស់ធម្មជាតិ ស្រីអូន គ្រោងចែកឈុតកាហ្វេ១ម៉ឺនឈុតនៅផ្សារទំនើប K mall រយៈពេល៣ថ្ងៃពេញ ដើម្បីអបអរខួបគម្រប់៧ឆ្នាំរបស់ក្រុមហ៊ុន!

ដើម្បីអបអរគម្រប់ខួប ៧ឆ្នាំរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ នួន ស៊ុន្ទរី ហៅស្រីអូន បានប្រកាសជាសាធារណៈថា នឹងមានការចែកឈុតកាហ្វេ និងតែសាច់ស្អាតហ្វ្រីៗរហូតដល់ទៅ១ម៉ឺនឈុត នៅផ្សារទំនើប K-Mall ផ្លូវវេងស្រេង ដែលធ្វើចែកជូនដោយសេរីឱ្យតែអ្នកបានចូលរួមសុទ្ធតែអាចទទួលបានកាដូ នេះគ្រប់ៗគ្នាតែម្តង។

ពិសេសណាស់! ក្រៅពីមានការចែកកាដូក៏មានកម្មវិធី Mega Sales ដ៏ធំបំផុត លក់បញ្ចុះតម្លៃទៅលើផលិតផលគ្រប់មុខរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ការទិញផលិតផល ១ថែម១ លេងហ្គេមឈ្នះរង្វាន់ ការសាកល្បងហាត់គុនល្បុក្កតោ និងការប្រគុំតន្រ្តីរយៈពេល៣ថ្ងៃពេញពីសំណាក់តារាល្បីៗរួមមាន លោក ដួង វិរៈសិទ្ធ នាយពាក់មី នាយគ្រឿន នាយចឺម លោក ថុលសុភិទិ លោក ស៊ឹមពន្លឺ លោក នាង ដាវីន គ្រួសារអាយដលតូច អ៊ែលលី ប៊ែលឡា និងតារាមកពីផលិតកម្មរាមជាដើម។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងធ្វើឡើងនៅថ្ងៃទី ១៦ ១៧ ១៨ រយៈពេល៣ថ្ងៃពេញតែម្តង ដូច្នេះសម្រាប់អ្នកដែលរស់នៅភ្នំពេញ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលបានកាដូហ្វ្រីៗ ទស្សនានូវទស្សនីយភាពសប្បាយរីករាយ និងមករាំលេងកម្សាន្តទាំងអស់គ្នា!

Leave a Reply

Your email address will not be published. Required fields are marked *