ខាត់ សុឃីម មានមោទនភាពបំផុត ថ្ងៃបើក​ព្រឹត្តិការណ៍​​កីឡាជនពិកា​អាស៊ាន​លើកទី១២ 

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាលពីល្ងាចមិញនេះបានបង្ហាញក្ដីរំភើប​ដោយ​មាន​មោទនភាពបំផុត ខណៈបានបង្ហាញវត្តមានជាសិល្បករសម្ដែង​បើកសម្ពោធជា​ផ្លូវការ​ព្រឹត្តិ​ការណ៍ប្រកួតកីឡាជនពិកាអាស៊ានលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ដោយមុនពេលសម្ដែងតារាចម្រៀងសម័យ និងអាយ៉ៃកំប្លែងរូបនេះបាន​អុជធុប​សុំពរ ​រំលឹកដល់​គុណជូនតា  និងបុព្វបុរសខ្មែរសុំឱ្យការសម្ដែងរបស់ខ្លួនទទួលបានជោគជ័យ ខណៈ​ការ​បន់ស្រន់នោះ ខាត់ សុឃីម បានបង្ហាញមោទនភាពយ៉ាងខ្លាំង​ដែលមាន​វត្ត​មាន​ក្នុង​ព្រឹត្តិ​ការណ៍ដ៏អស្ចារ្យនេះ និងមានមោទនភាពបំផុតដែលខ្លួនបានកើតជាកូនខ្មែរ ។

អ្នកនាង ខាត់ សុឃីម និយាយថា «ថ្ងៃដែលកូនមានមោទនភាពបំផុតសំរាប់ កើត​មក​ជា​កូនខ្មែរ សូមដូនតា តាមថែរក្សា កូនអោយសំដែងបានជោគជ័យ ពិធីបើកជាផ្លូវការ​ព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ានលើកទី១២ ASEAN PARA GAMES នៅវិមាន​ពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី៣ ខែមិថុនា ២០២៣» ។

ក្រៅពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម សិល្បករសិល្បការិនី និងប្រជាជន​ទូទាំង​សុទ្ធតែបានបង្ហាញក្ដីរំភើប និងមានមោទនភាពសម្រាប់កម្ពុជាដែលធ្វើ​ជាម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្នុងការធ្វើជា​ម្ចាស់ផ្ទុះ​មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលថ្មីៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *