តារាចម្រៀងថោន​ ហង្ស​ សុវណ្ណារិទ្ធ​ ស្រក់ទឹកភ្នែកអាណិតព្រន្ធកូនក្នុងបទចម្រៀង (មានវីដេអូ)

កាលពីពេលថ្មីៗនេះតារាចម្រៀងផលិតកម្មថោនលោក ហង្ស សុវណ្ណារិទ្ធ បានបញ្ចេញ​ស្នាដៃថ្មីមួយក្រោមចំណងជើងថា​ «ការកម្សាន្ដច្រានសុភមង្គល»​ ខណៈបទចម្រៀងដែល​បង្កប់ខ្លឹមសារដ៏កម្សត់​នេះត្រូវបាន​អ្នក​ទស្សនាជាច្រើនបានសរសើរថា ដូចនឹង​រឿង​រ៉ាវ​ពិត​ក្នុងសង្គមប្ចុប្បន្ន ។

បើទោះជាយ៉ាងណាតារាចម្រៀងមនោសញ្ចេតនាពោរពេញទៅដោយបទពិសោធន៍ និង​ជាម្ចាស់បទ​ចម្រៀងខាង​លើនេះ​ផងលោក ហង្ស សុវណ្ណារិទ្ធ ពិតជាមានចិត្តខ្លោច​ផ្សារ​បំផុតនៅពេលដែលបទ​ចម្រៀង​មួយ​បទ​នេះ​បានចេញផ្សាយជាផ្លូវការ ។ លោកថា ស្នាដៃ​ចម្រៀងមួយនេះពិតជាបានស្ដែងឱ្យ​ឃើញនូវ​ជ្រុងមួយនៃរឿង​ពិតសង្គមបច្ចុប្បន្ន​ដែល​មនុស្សមួយចំនួនតែងវង្វេងភ្លេចធាតុ​ដើមរបស់ខ្លួន​នៅ​ពេលមានបាន ហើយ​ចុង​ក្រោយក៏​តែងជួបរឿងខ្លោចផ្សារបំផុតដែរ ។

ជាក់ស្ដែងដូច​ជារូបលោកនៅក្នុងបទចម្រៀងខាងលើ​​នេះពេលមានបានបែរ​ភ្លេច​កំណើត និងអ្នកជ្រោម​ជ្រែងទីបំផុតក៏រលាយសាបសូន្យទៅវិញ បន្សល់ទុកនូវត្រឹម​វិប្បដិសារីយ៍ ។ អ្វី​ដែលអ្នកទស្សនា ពិសេសរូបលោកស្ទើរតែស្រក់ទឹកភ្នែកពេលទស្សនានោះ គឺ​លទ្ធផល​នៃការ​ភ្លេច​ខ្លួន​មួយប៉ព្រិចភ្នែកបានធ្វើឱ្យក្រុមគ្រួសារប្រពន្ធកូនក្រុមរងទុក្ខវេទនាជាទីបំផុត ។ លោកថា នេះជាសាច់រឿងមួយដែលបានដកស្រង់ចេញ​ពីរឿងពិតដែលធ្លាប់​បានកើត​មាន​ជាបន្តបន្ទាប់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយការនិពន្ធបទនេះ​ឡើង គឺដើម្បី​ឱ្យ​អ្នកទស្សនាបានពិចារណា ។

សូមបញ្ជាក់ថា លោក ហង្ស សុវណ្ណារិទ្ធ គឺជាតារាចម្រៀងមួយរូបដែលទស្សនិកជន​ដាក់​រហ័ស្សនាមថា ជាតារាចម្រៀងមនោសញ្ចេតនាដ៏មាន​បទពិសោធន៍ដែលចម្រៀងរបស់​លោកភាគច្រើនសុទ្ធសឹងតែដកស្រង់​ចេញពីរឿងពិតនៃសង្គមបច្ចុប្បន្ន និងបានបង្កប់​អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ។ ជាក់ស្ដែងដូចជាបទ ទោះ​កូនគ្មានម្ដាយក៏អាចរស់បាន ដែលបានចេញផ្សាយកាលពីពេលកន្លងទៅរបស់តារាចម្រៀងថោនរូបនេះទទួល​បាន​ការកោតសរសើរយ៉ាងខ្លាំងពីមហាជន ។

ដូចគ្នានេះស្នាដៃថ្មីបទ ការកម្សាន្ដច្រានសុភង្គម ពី ហង្ស សុវណ្ណារិទ្ធ បើទោះបីជាមិន​ទាន់​មានការទស្សនាច្រើននៅលើយូធូប ប៉ុន្តែលោកក៏នៅតែរំភើបរីករាយ ព្រោះ​មានមហាជន​ជា​ច្រើន​ពេញចិត្ត ។ បើទោះជាយ៉ាងណា​តារា​ចម្រៀងនិយមលេងស្តាយ៍​ពុកមាត់​រូបនេះ​ក៏សុំណូមពរដល់អ្នកគាំទ្រឱ្យបន្តការគាំទ្រលើរូបគេ ក៏ដូច​ជា​ចូលទស្សនាបទចម្រៀង​ថ្មី​នេះ​ពេញ​ដែលមាននៅ​លើយូធូបផ្លូវការរបស់​ផលិតកម្មថោន ៕​ ទស្សនាវីដេអូខាងក្រោម៖​

Leave a Reply

Your email address will not be published. Required fields are marked *