សោកស្ដាយ! តារាសម្ដែងជេីងចាស់លោក រិទ្ធិ សារី ទទួលមរណភាពល្ងាចមិញ

ពិតជារឿងគួរឱ្យសោកស្ដាយ តារាសម្ដែងជេីងចាស់លោ រិទ្ធិ សារី បានទទួលមរណភាពហេីយនៅល្ងាចថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១នេះ ក្នុងវ័យ៨១ឆ្នាំ ដោយរោគាពាធ។ នេះបេីយោងតាមគណនីហ្វេសប៊ុក ឈ្មោះ ជា សំនៀង ដែលជាក្មួយរបស់លោក រិទ្ធិ សារី។

លោកតា រិទ្ធិ បានធ្លាក់ខ្លួនឈឺជាច្រេីនខែមកហេីយ ខណៈក្រុមគ្រួសារបានខិតខំអស់លទ្ធភាព ដេីម្បីព្យាបាលលោកតា រួមទាំងមានជំនួយខ្លះពីសប្បុរសជនជាពិសេសសិល្បករអាជីព ដែលធ្លាប់មានការគោរពស្រឡាញ់លោកតារហូតមក។

ទោះបីជាយ៉ាង ណា តារាភាពយន្តជេីងចាស់រូបនេះ បានលាចាកលោកហេីយនៅក្នុងវ័យ៨១ឆ្នាំ ដោយបន្សល់ទុកនូវការអាឡោះអាល័យពីប្រពន្ធកូន ស្របពេលដែលជីវភាពខ្វះខាតគួរឱ្យសង្វេគ។

លោក រិទ្ធិ សារី គឺ ជា តារា សម្ដែង ជើង ចាស់ មួយ រូប ដែល បាន ប្រឡូក ក្នុង វិស័យសិល្បៈ ភា ព យន្ត តាំង ពី ឆ្នាំ ១៩៩០ ដោយ ថត ឱ្យ ផលិត កម្ម ព្រហ្ម មាន ជ័យ នៅ រាជ ធានី ភ្នំពេញ ។ ក្រោយ ពី វិស័យ ភាព យន្ត ជួប វិបត្តិ ហើយ ត្រូវ បិទ ជា បន្តបន្ទាប់ នៅ ឆ្នាំ ២០០២ លោក សារី ក៏ សម្រេច ចិត្ត ចាក ចេញ ពី វិស័យ ភាព យន្ត ក្នុង អាយុ ៦១ ឆ្នាំ ដោយ ធ្វើដំណើរ ពី រាជ ធានី ភ្នំពេញ ទៅ ខេត្ត បាត់ ដំបង ដើម្បី រស់ នៅជុំ ប្រពន្ធ កូន ។

អតីត តារា ភាព យន្តរូប នេះ រស់ នៅ ជា មួយ ភរិយាទី ២ ដោយ មាន កូន ស្រីច្បងរបស់ ប្រពន្ធ ទី ២ ជា អ្នក មើល ថែរក្សា ។ ចំណែក ភរិយា របស់ លោក មាន មុខ របរ លក់ បន្លែ នៅ ចិញ្ចើម ថ្នល់ បន្តិច បន្តួច ដើម្បី ដោះ ស្រាយ ជីវភាព ។ ពេលនោះគេនៅសម្ដីរបស់លោកដែលថា ជីវភាព របស់ លោក មិន ខ្វះ ខាត ធ្ងន់ ធ្ងរ ពេក ឡើយ គ្រាន់ តែ មិន អាច មាន អាហារ ពេញ បរិបូណ៍ រាល់ ថ្ងៃ ប៉ុណ្ណោះ ។

ក្រោយ ពី បាន ទៅ រស់ នៅ ក្នុង ខេត្ត បាត់ ដំបង យូរ ៗ ម្ដង ក៏ មាន ផលិត កម្ម មួយ ចំនួន ដែល បាន ទៅ ថត ភាព យន្ត នៅ ទី នោះ បាន អញ្ជើញ លោក ឱ្យ ទៅ សម្ដែង ខ្លះ ដែរ(គ្រា លោក នៅ មាន កម្លាំង ) ។ ដោយ ក្នុង មួយ ថ្ងៃ លោក អាច ទទួល បាន ប្រាក់ ចន្លោះ ពី ១០ ទៅ ២០ ដុល្លារ អាម៉េរិក ។

លោក រិទ្ធិ សារី មាន ស្រុក កំណើត ក្នុង ខេត្ត បាត់ ដំបង ក្នុង ស្រុក មង្គល បូរី ឃុំឫស្សី កោក ភូមិ វត្ត អញ្ចាញ ប៉ុន្តែ បច្ចុប្បន្ន ទី នោះ ត្រូវ បាន ដូរ ឈ្មោះ ជា ខេត្ត បន្ទាយ មាន ជ័យ វិញ ។ មុនទទួលអនិច្ចកម្ម លោក រស់ នៅ ក្នុង ភូមិ កន្ទួត សង្កាត់ ក្ដុល ដូន ទាវ ក្រុង បាត់ ដំបង ខេត្ត បាត់ ដំបង ជា មួយ កូន និង ភរិយា ទី ២ របស់ លោក ។

សិល្បករជើងចាស់រូបនេះ មានកូន១០នាក់ ស្រី ៥ ដោយលោកមានប្រពន្ធ២។ ប្រពន្ធ ដើមមាន កូន៦នាក់ សុទ្ធតែបានរៀនសូត្រខ្ពង់ខ្ពស់ និង មានការ ងារ ធ្វើសមរម្យ ។ ចំណែកប្រពន្ធទី២ មានកូន៤នាក់ ហើយកូនទាំងអស់ពុំបានរៀន ច្រើនឡើយ ហើយពួកគេមានការងារជាកម្មករ សំណង់ និង ជាងដែក៕

Leave a Reply

Your email address will not be published. Required fields are marked *