បេសកកម្មនៅតែបន្ត ! ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបបងប្អូនអ្នកខេត្ត តាកែវ ចែករំលែកភាពរីករាយមិនធ្លាប់មាន !

បន្ទាប់ពីចប់បេសកកម្មនៅទឹកដីសមុទ្រហើយ ពេលនេះ GANZBERG PREMIUM IDOL TOUR CONCERT បានបន្តដំណើរទៅជួបបងប្អូនអ្នកខេត្ត តាកែវ វិញម្តង ដើម្បីចែករំលែកភាពសប្បាយរីករាយជាមួយនិងការសម្តែង ព្រមទាំរាំលេងកម្សាន្តជាមួយបទចម្រៀងថ្មីៗពីកំពូលតារាចម្រៀងល្បីៗជាច្រើនប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។


បងប្អូនអ្នកខេត្ត តាកែវ រង់ចាំយូរហើយមែនទេ ? ពេលនេះការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT បានធ្វើដំណើរទៅដល់ស្រុកបាទី ខេត្តតាកែវ ហើយ សូមបងប្អូនទាំងអស់រង់ចាំទទួលផង Idol ទាំងអស់ត្រៀមកាដូពិសេសជាច្រើនដើម្បីចែកជូនបងប្អូន ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា ,លោក ខាន់ ជេមស៌ និងកញ្ញា ហ៊ិន លីដា ព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ដោយឡែកនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយតារាចម្រៀងវ័យក្មេងល្បីៗដូចជាលោក គូម៉ា កញ្ញា អុីវ៉ា និងតារាចម្រៀងជាច្រើនរូបទៀត ។


បងប្អូនអ្នកស្រុកបាទី ខេត្ត តាកែវ ចាំទទួលផង  កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ទាំងអស់គ្នា ដើម្បីទទួលបាននូវអារម្មណ៍រីករាយនៅចុងសប្តាហ៍នេះ ។ សម្រាប់ការចូលរួមគឺដោយសេរី មិនមានការលក់សំបុត្រឡើយ គ្រាន់តែណាត់ជួបគ្នានៅទីតាំងដែលបានកំណត់ជាការស្រេច ។
ក្រេបរសជាតិស្រាបៀរ GANZBERG ដែលឈ្ងុយឆ្ងាញ់កម្រិតពិភពលោក នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ។ តារាចម្រៀងល្បីៗជាច្រើនរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្តែងនិងច្រៀងជូនបងប្អូនអ្នកទស្សនា និងរាំលេងកម្សាន្តជុំគ្នានៅចុងសប្តាហ៍