កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER រកឃើញបេក្ខជន Top4 ហ្វេនៗអាចបោះឆ្នោតកំណត់ជោគវាសនាពួកគាត់បាន!

សល់តែប៉ុន្មានថ្ងៃទៀតកម្មវិធីប្រឡងចម្រៀងរ៉េង CAMBO RAPPER ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ សម្រាប់បេក្ខជន Top4 បានត្រៀមខ្លួនរួចរាល់ហើយដើម្បីដណ្តើមពានរង្វាន់ប៉ុន្តែក្នុងអំឡុងពេលត្រៀមខ្លួននេះ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រទាំងអស់អាចចូលរួមបោះឆ្នោតកំណត់ជោគវាសនារបស់ពួកគេបានតាមរយៈការ Scan QR របស់ពួកគេម្នាក់ៗ ដោយការផ្ញើសារម្តងតម្លៃ ២០០០រៀល ឬ 0,5$ប៉ុណ្ណោះ ។

បេក្ខជន Top 4 ដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន បេក្ខជន Ak-K , SINA , B2 និងបេក្ខជន 4L ពួកគេសុទ្ធសឹងតែជាងជើងខ្លាំងនិងមានសមត្ថភាពខ្ពស់នៅក្នុងការច្រៀងចម្រៀងរ៉េប ។ មិនដឹងថាក្នុងចំណោមបេក្ខជនជើងខ្លាំងទាំង៤រូបនេះ តើនរណានិងក្លាយទៅជាម្ចាស់ពាន និងជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ពីកម្មវិធីចម្រៀងរ៉េប Cambo Rapper ក្នុងរដូវកាលទី១នេះទេ? ។

ស្របពេលដែលត្រៀមខ្លួនឡើងសង្វៀនរ៉េបនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ទស្សនិកជន និងអ្នកគាំទ្រក៏អាចចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនដែលបងប្អូនស្រឡាញ់ពេញចិត្ត ពីព្រោះសំឡេងឆ្នោតរបស់បងប្អូនគឺជាកម្លាំងចិត្តនិងជាជណ្តើរនាំពូកគេទៅកាន់តំណែងម្ចាស់កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដើម្បី បន្តក្តីស្រមៃ និងជោគវាសនា របស់ពួកគេទាំងអស់គ្នា ដោយទស្សនិកជនគ្រាន់តែចូល Scan QR របស់បេក្ខជននីមួយៗជាការស្រេច ។ ចំពោះថវិការដែលទទួលបានពីការ Vote កម្មវិធីនឹងបរិច្ចាគជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដែលរងគ្រោះនៅព្រំដែន ។

គួរបញ្ជាក់ផងដែរថា វគ្គប្រកួតផ្តាច់ព្រ័ត្រត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៦ ខាងមុខនៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ៕