កក្រើក! ជាមួយវត្តមានតារាកិត្តិយសល្បីៗនៅលើឆាកប្រឡងចម្រៀង Cambo Rapper វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅល្ងាចនេះ

កាន់តែកក្រើកជាមួយនិងវត្តមានតារាកិត្តិយសល្បីៗជាច្រើនរូបដែលនឹងមកអង្រួញឆាកចម្រៀងរ៉េប Cambo Rapper នៅល្ងាចនេះ ។
ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ការប្រឡងចម្រៀង Cambo Rapper កាន់តែកៅដូចបាយពុះ ពីព្រោះជួបសុទ្ធតែបេក្ខជនខ្លាំងៗ និងមានសមត្ថភាពខ្ពស់ក្នុងការធ្វើបទចម្រៀងរ៉េប ជាពិសេសក្រោយពីទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹកល្បីឈ្មោះទាំង៤រូប កាន់តែដុសខាត់សមត្ថភាពពួកគេឱ្យឈានឡើងមួយកម្រិតទៀត ។
តារាកិត្តិយសដែលនឹងមានវត្តមាននៅក្នុងនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper នៅល្ងាចថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៦នេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ាមខេមរៈ សិរីមន្ត , លោក ខេម និងលោក ខាន់ ជេមស៌។ ពូគាត់ត្រៀមបទចម្រៀង និងក្បាច់រាំប្លែកៗជាច្រើនដើម្បី Surprise អ្នកគាំទ្រក៏ដូចជាបេក្ខជនទាំងអស់ដែលត្រៀមនឹងប្រកួតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Cambo Rapper  នៅរាត្រីនេះ ។
មិនថាលទ្ធផលបែបណាតារាចម្រៀងកិត្តិយសដែលបានចូលរួមបានផ្តល់ជាកម្លាំងចិត្តក៏ដូចជាលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពដើម្បីដល់គោលដៅរបស់ខ្លួន នៅក្នុងវគ្គ Semi Final នេះ ។
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម និងលោក ខាន់ ជេមស៌ ក៏បានផ្ញើសារដើម្បីជូនពរដល់បេក្ខជនទាំងអស់ផងដែរ មិនថាលទ្ធផលបែបណា សូមកុំបាក់ទឹកចិត្ត ៕