ឱកាសល្អមិនធ្លាប់មាន ចូលរួម Free ! ថតរូប Free រកឯណាបាន ! ពេលនេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីខេត្ត រតនគិរី ហើយ ដើម្បីជួបជាមួយពុកម៉ែបងប្អូន ។
ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT តែងតែឆ្លើយតបតាមការសំណូមពររបស់ទស្សនិកនិងអ្នកគាំទ្រជានិច្ច មិនថានៅជិតឬនៅទីឆ្ងាយ EXPREZ CHARITY CONCERT តែងតែនាំភាពរីករាយជូនបងប្អូនមិនដែលខាន ជាក់ស្តែងបន្ទាប់ពីចប់ការប្រគំតន្រ្តីនៅលើទឹកដី ខេត្តត្បូងឃ្មុំ រួច ពេលនេះ EXPREZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីខេត្ត រតនគិរី វិញម្តង ដើម្បីសម្តែង និងច្រៀងជូនបងប្អូនទស្សនិកជនទស្សនា និងស្តាប់កម្សាន្តនៅចុងសប្តាហ៍នេះ ។

បើមិនបានចូលរួមប្រយ័ត្នស្តាយក្រោយណា ព្រោះថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ , កញ្ញា អេមមី ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត ។ ដោយឡែកនៅថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម , លោក គូម៉ា ព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូប ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្តែងនិងច្រៀងជូនបងប្អូនទស្សនា ។

រយៈពេល២ថ្ងៃ នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្ត រតនគិរី EXPREZ CHARITY CONCERT មានកម្មវិធីពិសេសៗជាច្រើនដើម្បីចែរករំលែកភាពសប្បាយរីករាយទៅកាន់បងប្អូននៅទីនោះ ជាពិសេស ចូលរួម Free ថតរូបជាមួយ Idol Free រកឯណាបាន ។ កុំភ្លេចណាត់ជូបគ្នាដើម្បីជួបជាមួយអ្នកជាទីស្រឡាញ់របស់ខ្លួន ថែមទាំងបានរាំលេងកម្សាន្តសប្បាយរីករាយជុំគ្នាទៀតផង ។
ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នាំជូនដោយភេសជ្ជៈ EXPREZ ។ ថវិការដែលរកបានពីការប្រគំតន្រ្តី EXPREZ CHARITY CONCERT ទុកសម្រាប់ចូលរួមជួយសង្គម ។ ១ពាន់រៀលដើម្បីសប្បុរសធម៌ ៕
