លោកជំទាវ ម៉េង សុីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងធ្វើម្ហូបសម្លរការីនំប៉័ងចែកជូនកូនៗកុមារកំព្រា ក្នុងសហគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល ។
លោកជំទាវ ម៉េង សុីដេន បានផ្ដល់សេចក្ដីអាណិតស្រលាញ់ ភាពកក់ក្ដៅប្រកបដោយមេត្តាករុណានិងបានពាំនាំការសួរសុខទុក្ខ ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់កុមារៗនៅក្នុងសហគមន៍ ។
ជាមួយគ្នានេះ លោកជំទាវ ម៉េង សុីដេន ក៏បានលើកទឹកចិត្ត ឲ្យកុមារៗនៅក្នុងសហគមន៍ បន្តខិតខំរៀនសូត្រ កសាងសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវសីលធម៌ សុវធម៌ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អសម្រាប់បម្រើប្រទេសជាតិមាតុភូមិនាថ្ងៃអនាគត។
គួរបញ្ជាក់ថា កន្លងមកក្រុមយុវជនបូជាការពារយុត្តិធម៌ តែងតែបានចុះធ្វើម្ហូបចែកជូនកូនៗកុមារកំព្រា ចាស់ជរានៅតាមបណ្តាសហគមន៍ និងសាលារៀននានាផងដែរ។





