ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបប្រចាំថ្ងៃចំនួន ២ពេលឲ្យជនភៀសសឹកក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផេក យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២០ ខែតុលា បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៧៤១គ្រួសារ ស្មើ ៥,៧០២នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេល។
ការផ្គត់ផ្គង់ម្ហូបជនភៀសសឹករបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕