ត្រឹមតែ Teaser MV ចម្រៀង « ឈឺចាប់ទៀងពេល » ក៏មានអារម្មណ៍ឈឺចាប់ទៅហើយទាំងតារាសម្តែង និងតារាចម្រៀង ចុះទម្រាំតែ Full MV ចម្រៀងទៀត មិនដឹងថាឈឺចាប់ដល់កម្រិតណាទេ?។ នេះគឺជារសជាតិថ្មីដែលឈឺចាប់បំផុតពីកំពូលតារាចម្រៀង ខេម ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។
សម្រែកសំឡេងស្អករបស់កំពូលតារាចម្រៀង ខេម នៅក្នុង Teaser MV ចម្រៀង « ឈឺចាប់ទៀងពេល » ពិតជាឆក់យកបេះដូងអ្នកគាំទ្រច្រើនណាស់ឱ្យស្លុងអារម្មណ៍នឹងបទចម្រៀងមួយបទនេះ ជាពិសេសស្នាដៃដឹកនាំសម្តែងរបស់អ្នកផលិតនៅក្នុងផលិតកម្ម ហ្គាឡាកស៊ី ណាវ៉ាត្រា កាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់បុរសសង្ហា តុប វិសាល និងកញ្ញា រតនៈ ដួងដាវ ស៊ីសង្វាក់ទៅតាមអត្ថន័យនៃបទចម្រៀងខ្លាំងមែនទែន ។
បទចម្រៀង « ឈឺចាប់ទៀងពេល » គឺនិពន្ធ Melody និងទំនុកច្រៀងដោយលោក ហ៊ឹម ឡៃហ៊ីម និងនិពន្ធបទភ្លេងដោយ K-Pheak។ ទាំងអត្ថន័យនៃបទចម្រៀងក៏ដូចជាការដឹកនាំសម្តែងនៅក្នុងបទចម្រៀងបែបមនោសញ្ចេតនាឈឺចាប់ហូរទឹកភ្នែកមួយបទនេះ បានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើន ដោយម្នាក់ៗអន្ទះសារនិងបានសំណូមពរឱ្យចេញ Full MV ឆាប់ៗ ។
កុំភ្លេចរង់ចាំតាមដានទស្សនា FullMV ចម្រៀង « ឈឺចាប់ទៀងពេល » ដែលមានចេញក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងពេលឆាប់ៗខាងមុខ ថារសជាតិថ្មីរបស់លោក ខេម នៅក្នុង MV ចម្រៀងនេះ ឈឺចាប់ដល់កម្រិតណា?