ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានប្រកាសតែងតាំងទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការគឺក្រុម La Cima Cartel ដែលជាតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាព ហើយកម្មវិធីស្វាគមន៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណា។
កម្មវិធីនេះមានការចូលរួមពីបុគ្គលិកធនាគារ វីង និងក្រុម Influencersជាច្រើន ហើយថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង និងផេកហ្វេសប៊ុកក្រុម La Cima Cartel ដោយមានហ្វេនៗជាច្រើនចូលរួមទស្សនាផងដែរ។
នៅក្នុងកម្មវិធីនារាត្រីនោះផងដែរ ក៏មានការរំលេចពីខ្លឹមសារប្រកបដោយអត្ថន័យដែលឆ្លុះបញ្ចាំងពីស្មារតីដ៏រឹងប៉ឹងនៃជាតិខ្មែរ និងការប្រកាសពីបេក្ខភាពទូតសុច្ឆន្ទៈនៃ ធនាគារ វីង ដែលអ្នកចូលរួមទន្ទឹងរង់ចាំ។ សកម្មភាពដ៏សប្បាយរីករាយ បានចាប់ផ្តើមឡើងជាមួយនឹងបទចម្រៀងៗពិរោះៗ សម្តែងដោយក្រុម La Cima Cartel ដែលញុំាងឱ្យបរិយាកាសកាន់តែរស់រវើកតាមរយៈការរួមបញ្ចូលចង្វាក់ភ្លេងខ្មែរលាយឡំបទភ្លេងទំនើប ដោយបានបង្កប់អត្ថន័យពីជីវិតរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
កញ្ញា គិត អេឃីត្រាវីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីយុវជនកម្ពុជា ក៏ដូចជាអត្ថន័យនៃកិច្ចសហការដែលរៀបចំឡើងនាពេលនេះ។
កញ្ញាបានលើកឡើងថា៖ “ធនាគារ វីង ជឿជាក់ថាយុវជនកម្ពុជាគឺជាធនធានដ៏មានសក្តានុពលសម្រាប់អនាគតប្រទេសជាតិ។ ពួកគេគឺជាកម្លាំងជំរុញដ៏មានថាមពលក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ការលើកស្ទួយវប្បធម៌ និងភាពរីកចម្រើនក្នុងសហគមន៍ ហើយនោះក៏ជាបេសកកម្មរបស់យើងដែលគាំទ្រពួកគាត់ដោយផ្តល់នូវមធ្យោបាយចំបាច់នានា ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ ឱកាសលូតលាស់កាន់តែច្រើន និងជួយឱ្យ ក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ហេតុនេះហើយបាន ជាកិច្ចសហការនេះពិត ជា មានអត្ថន័យខ្លាំងណាស់។ La Cima Cartel មិនត្រឹមតែ ជា ក្រុមចម្រៀងនោះទេ ប៉ុន្តែ ជាសម្លេង នៃយុវជនជំនាន់ក្រោយ។ តន្ត្រីរបស់ពួកគេបង្ហាញពីមោទនភាពជាតិខ្មែរ ជំរុញគំនិតបង្កើត ថ្មី ក៏ដូចជាភាពច្នៃប្រឌិតផងដែរ។ តាមរយៈកិច្ចសហការនេះ ធនាគារ វីង និងក្រុម La Cima Cartelនឹងរួមគ្នាដើម្បីគាំទ្រ ក៏ដូចជាការបំផុសនូវគំនិតថ្មីៗ និងរំលឹកដល់គ្រប់គ្នាថាស្មារតីខ្មែរយើងគឺរឹងមាំមិនអាចបំបែកបានឡើយ ហើយយើងត្រៀមខ្លួនរួចរាល់ដើម្បីរួមដំណើរជាមួយកម្ពុជាសម្រាប់អនាគតដ៏ត្រចះត្រចង់។”
តាមរយៈការចាប់ដៃសហការជាមួយក្រុមចម្រៀង La Cima Cartelធនាគារ វីង កំពុងរំកិលខ្លួន ទៅរកយុវជនកម្ពុជា ព្រមទាំង ពង្រឹង គុណតម្លៃរបស់ ខ្លួន ដ្បិត ថា អ្នកដឹកនាំ អ្នក បង្កើត និង អ្នក ជំរុញការ ផ្លាស់ប្តូរ ជំនាន់ក្រោយ អាចរួមចំណែក ដល់ការ រីក ចម្រើន និង កំណត់ អនាគត នៃប្រទេសកម្ពុជានា ពេ ល អនាគត។ ភាពជាដៃគូនេះនឹងជួយពង្រឹងបេសកកម្មរបស់ធនាគារ វីង បន្ថែមទៀត សំដៅធ្វើឱ្យ សេវា ធនាគារអា ច ប្រើ ប្រាស់ បានច្រើនជាងមុន កាន់តែងាយស្រួល ព្រមទាំង លើក កម្ពស់ ជីវភាពប្រជាជន គ្រប់រូប មិនថា ពួកគាត់ ជា អ្នក ណា ឬ មានគោលដៅអ្វីនោះឡើយ។
ក្រុមចម្រៀង La Cima Cartel ត្រូវបានបង្កើតឡើងដោយលោក ស៊ីវ រិទ្ធី ស្ថាបនិក Plus855 Music ដែលប្រមូលផ្តុំដោយសិល្បករវ័យក្មេងឆ្នើមៗជាច្រើនរូបរួមមាន៖ All3rgy, YCN Rakhie, Meezy24k, Hasha, YCN Tomie, Mut Phearin និង YCN Dizzy។ ពួកគេបានរួមកម្លាំងគ្នាបង្កើតបាននូវរសនិយមតន្រ្តីបែបសម័យថ្មីទាំងនៅក្នុងស្រុក ហើយផ្សព្វផ្សាយទៅកាន់ពិភពលោកទៀតផង។
លោក ស៊ីវ រិទ្ធី បានលើកឡើងថា៖ “Plus855 និង ក្រុមចម្រៀង La Cima Cartel បានចាប់ផ្តើមដោយមានចក្ខុវិស័យតែមួយគឺ ការ បង្កើត សិល្បៈ តន្រ្តី ដែល មាន គុណភាព និង ការទទួល ស្គាល់ ក្នុង កម្រិត ស្តង់ដា មួយហើយ មក ទល់ ពេលនេះ ពួកយើង ទទួល បាន ការគាំទ្រ និង មាន ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅក្នុងវិស័យតន្ត្រីនៅកម្ពុជា។” លោក ស៊ីវ រិទ្ធី បានគូសបញ្ជាក់បន្ថែមថា តាមរយៈភាពច្នៃប្រឌិត ថាមពលដ៏រស់វើក ក៏ដូចជាប្រជាប្រិយភាពក្នុងចំណោមយុវជនជំនាន់ថ្មី ក្រុមចម្រៀង La Cima Cartel នឹងរួមដំណើរជាមួយធនាគារ វីង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនគ្រប់ស្រទាប់ ជាពិសេស យុវវ័យតាមរយៈតន្រ្តី និងសកម្មភាពថ្មីៗ។
ក្រុម La Cima Cartel បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា៖ “វាជាកិត្តិយសមួយសម្រាប់ពួកយើង ដែលបានតំណាងឱ្យធនាគារ វីង ក្នុងនាមជាទូតសុច្ឆន្ទៈ។ យើងជឿជាក់ថាបេសកកម្មរួមគ្នានេះ នឹងជួយផ្សព្វផ្សាយអត្តសញ្ញាណខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀតនៅគ្រប់ទិសទី។”
ភាពជាដៃគូនេះគឺការបោះជំហានថ្មីមួយរបស់ធនាគារ វីង ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជា លើសពីការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ពោលគឺជាការរួមចំណែកលើកស្ទួយវប្បធម៌ផងដែរ។ ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះនឹងមានអ្វីពិសេសៗជាច្រើនទៀតពី ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel។ ហ្វេនៗទាំងអស់អាចតាមដាននៅលើបណ្តាញសង្គមផ្លូវការរបស់ធនាគារ វីង ដើម្បីទទួលបាននូវសកម្មភាពថ្មីៗ ក៏ដូចជាដំណឹងល្អៗពីកិច្ចសហការនាពេលអនាគតរវាងភាគីទាំងពីរ។